មនុស្សប្រុសស្រីជាង៥០នាក់ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហីង្សាដោយយកដុំថ្មគប់និងវាយបំផ្លាញសម្ភារៈទ្រព្យសម្បត្តិនៅក្នុងរោងចក្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រីជាង៥០នាក់ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាដោយបានយកដុំថ្មគប់និងវាយបំផ្លាញសម្ភារៈទ្រព្យសម្បត្តិនៅក្នុងរោងចក្រ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នៅតំបន់សេដ្ដកិច្ចពិសេសតាយសេងក្រុងបាវិត ។

10524306_777600482368758_3117491535509080258_n

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ការឃាត់ខ្លួនជាង៥០នាក់នេះបានធ្វើឡើងបន្ទាប់ពីមានបាតុកម្មជាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង ដោយមានកម្មករប្រមាណ ៩ពាន់នាក់ មកពី៣រោងចក្រ ក្នុងចំណោមជាង ១០រោងចក្រ បាននាំគ្នាជួបជុំតវ៉ា ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលបន្ថែម២០ដុល្លារ លើការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៦ ។

ប្រភពបន្តថា ការប្រើហិង្សារបស់ក្រុមទាំងនេះសមត្ថកិច្ចក៏បានបង្ខំចិត្តប្រើរថយន្តបាញ់ទឹកជាច្រើនគ្រឿងបាញ់ទប់ស្កាត់ដើម្បីកុំអោយពួកក្រុមនោះបន្តអុកឡុកដល់រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងផងដែរ ។

ក្រោយពីបង្កហិង្សាដោយបានយកដុំថ្មគប់ និងវាយបំផ្លាញសម្ភារៈទ្រព្យសម្បត្តិនៅក្នុងរោងចក្រនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនក្រុមតវ៉ាទាំងនេះបានជាង៥០នាក់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីសាកសួរ ។

គួររំលឹកឡើងវិញថា កាលទី១៦ធ្នូឆ្នាំ២០១៥កន្លងមកនេះ កម្មករកម្មការិនីរោងចក្ររាប់ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេននិងតំបន់សេដ្ឋកិច្ចពិសេសតាយសេងក្រុងបាវិតបាននាំគ្នាចាកចេញពីរោងចក្រមូលមកចូលរួមធ្វើបាតុកម្មតាមការយុៈយង់របស់ជនមួយក្ដាប់តូចដើម្បីទាមទាឲ្យថៅកែររោងចក្រតម្លើងប្រាក់ឈ្នួលដោយលើសចំនួន១៤០ដុល្លារប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៦ដោយផងដែរ ៕

12395277_905250339552772_1730271873_n

12321611_1535620640085635_6309367938959379586_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print