ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលថាសមាជិកសភាសហភាពអឺរ៉ុបមួយចំនួនតូច តាមរយៈសេចក្តីរាយការណ៍បានឲ្យដឹងពីបំណងរបស់ពួកគេក្នុងការហែហម ទណ្ឌិត រត់គេចខ្លួនសមរង្ស៊ី ដែលប្រកាសដដែលពីការវិលត្រឡប់របស់ខ្លួនមកកម្ពុជាវិញក្នុងការបរិច្ឆេទមួយមិនច្បាស់លាស់។ នេះបេីយោងតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពនគរដ្រេហ្គនបានទទួលនៅថ្ងៃសៅរ៍ទី៦កក្កដានេះ។
សេចក្ដីថ្លែងការណ៍បានអោយដឹងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមរំលឹកឡើងវិញថាទណ្ឌិតសមរង្ស៊ីត្រូវបានទទួលការចោទប្រកាន់និងកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនករណីដែលមានជាអាទិ៍អំពើក្បត់ជាតិបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋបទប្រមាថចំពោះព្រះអង្គព្រះមហាក្សត្រនរោត្តមសីហមុនីបទញុះញង់មិនឲ្យយោធិនស្ដាប់បញ្ជា ។ល។
នៅក្នុងបរិបទនេះ បើសិនជាមានការអនុវត្តបែប នេះពីសំណាក់សមាជិកសភាសហភាពអឺរ៉ុបមួយ ចំនួនតូចអស់ទាំងនោះក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិសូមសំដែងនូវការខកចិត្តយ៉ាងខ្លាំងនិងចាត់ទុកទង្វើអស់តែនេះជាទង្វើគ្មានលក្ខណៈការទូតមិនគោរពអធិបតេយ្យភាពនិងនីតិរដ្ឋនៃព្រះជាណាចក្រកម្ពុជា៕