បើគ្មានអ្នកប្រមូលទិញ ប្រជាជនក៏មិនប្រថុយផ្សងគ្រោះថ្នាក់នេះទេ «ចែស្រី មេឈ្មួញប្រមូលទិញ ឈើល្បីនៅខេត្តព្រះវិហារ»

ចែករំលែក៖

ខេត្តព្រះវិហារ : បច្ចុប្បន្នឈ្មួញជួញដូរឈើនៅ តែបន្តប្រើគំនិតទុច្ចរិតកេងបន្លំ និងដើរបំផុសបំផុល តាមរយៈទទួលបានសិទ្ធិទិញឈើស្របច្បាប់ និងពាក់កណ្ដាលឈើអត់ច្បាប់។ លើសពីនេះទៀតពួកគេបានដើរប្រកូកប្រកាស បំផុសបំផុលអោយប្រជាជនចូលព្រៃកាប់ឈើទាំងប្រថុយគ្រោះថ្នាក់ដល់អាយុជីវិត ។

ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា បច្ចុប្បន្ននេះ ចែ ស្រី បានដើរតួនាទីយ៉ាងសំខាន់ជាមេឈ្មួញដុះស្លែរកសុីបទល្មើសព្រៃឈើប្រចាំខេត្តព្រះវិហារ តាមរយៈគេកត់សម្គាល់ឃើញគាត់បញ្ចេញរថ យន្តសាំយ៉ុង៧ទៅ៨គ្រឿង ដើរប្រមូលទិញឈើមានទាំងស្របច្បាប់និងខុសច្បាប់ ពីស្រុកឆែបនឹងស្រុកត្បែងមានជ័យយកចូលដេប៉ូ និងដឹកបន្តចែក ចាយលក់អោយដេប៉ូអារ៉យ និងចែអូននៅឯខេត្តកំពង់ធំ។

ប្រភពព័ត៌មានបន្តថា ឈើដែលមេឈ្មួញឈ្មោះចែស្រីប្រមូលទិញរាល់ថ្ងៃនេះជាឈើដែលមេឈ្មួញម្នាក់នេះប្រកូកប្រកាសអោយប្រជាជនចូលទៅ លួចកាប់នៅក្នុងព្រៃការពារព្រៃព្រះរការ ដែលជាព្រៃការពារដោយព្រះរាជក្រិត្យ ។ ចែស្រី មានដេប៉ូ ឈើយ៉ាងធំនៅចំណុចទួលកាំភ្លើងធំជិតផ្ទះអតីតអភិបាលខេត្តព្រះវិហារ ក្នុងរថយន្តសាំយ៉ុងទាំង៨ គ្រឿង ដឹកឈើចេញទៅខេត្តកំពង់ធំ ដែលគេដឹង ថា ឈើមានច្បាប់តែ៤គ្រឿងទេ ចំណែក៤គ្រឿងទៀតអត់មានច្បាប់ឡើយ ។

មន្ត្រីមានឆន្ទះអនុវត្តច្បាប់មួយបានលើកជាគំនិតក្នុងការបង្ក្រាប ក៏ដូចជាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថា បញ្ចៀសគ្រោះថ្នាក់ដល់ពួកគាត់ សូមចូលរួមការពារធនធានធម្មជាតិ ប្រើវិធានការបង្ក្រាប ងាយបំផុត គឺស្រាវជ្រាវអ្នកប្រមូលទិញ ឈានដល់ការចាប់ខ្លួន ឬបិទច្រក គឺប្រសិទ្ធភាពស្របតាមយន្ត ការចង់បានពីថ្នាក់លើ ប៉ុន្តែបើមន្ត្រីគ្រាប់ល្ពៅ «កន្ទេលធំបន្លំដេក» នោះ បទល្មើសនេះ នឹងរាលដាល។

បើពិតដូចប្រភពខាងលើនេះទម្លាយអោយដឹងមែន ដូច្នេះ លោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ លោក វង្ស វិសិដ្ឋនាយ ផ្នែករដ្ឋបាលព្រៃឈើត្បែងមាន ជ័យ លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះព្រះវិហារ គួរពិនិត្យឡើងវិញ ជា ពិសេសលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលទើបប្រកាសចូលកាន់តំណែងថ្មីៗ ជួយគួរចាត់វិធានការបន្ទាន់ ចៀសវៀងរងការចោទប្រកាន់ថាឃុបឃិតគ្នាបង្កើតអោយមានបទល្មើសក្នុងដែនសមត្ថកិច្ចគ្រប់ គ្រងរបស់ខ្លួន បែបលក្ខណៈ «កន្ទេលធំ បន្លំដេក» ៕ដោយ៖វណ្ណ:

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print