ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ នៅអគាររដ្ឋបាលសាលាខេត្ត បានទទួលជួបលោក វ៉ូ ង៉ុកលី អគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ។ កិច្ចជំនួបនេះក្នុងគោលបំណង រឹតចំណងទំនាក់ទំនងល្អដែលមានស្រាប់ រវាងស្ថានអគ្គកុងស៊ុលរៀតណាម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ។
លើសពីនេះទៀត លោកវ៉ូ ង៉ុកលី អគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ។ នៅក្នុងកិច្ចជំនួបនេះដែរ លោកមានគោលបំណងរឹតចំណងទំនាក់ទំនងល្អដែលមានស្រាប់រវាងស្ថានអគ្គកុងស៊ុលរៀត ណាមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ។
គូរបញ្ជាក់ថា លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ដែលបានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជណាចក្រកម្ពុជា បានទទួលស្គាល់រូបលោកជាអគ្គកុងស៊ុល វៀតណាមប្រចាំខេត្តព្រះសីហនុ ជំនួសលោក ង្វៀន ថេគឿ ដែលបានបញ្ចប់អាណត្តិហើយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ៕ NKD