​ស្រូវប្រាំង​ប្រមាណ​៦០០​ហិ​កតា​របស់​ប្រជា​កសិករ​នៅ​ស្រុក​ថ្មគោល​ខ្វះ​ទឹក

ចែករំលែក៖

​ខេត្ដបាត់ដំបង៖​ ស្រូវប្រាំង​ទំហំ​ ប្រមាណ​៦០០​ហិ​កតា​ដែល​កំពុង​តែ​ ផើម​ជិត​ចេញ​ផ្លែ​របស់​ប្រជា​កសិករ​នៅ​ ស្រុក​ថ្មគោល​ ខេត្ដបាត់ដំបង​ ប្រឈម​ នឹង​ការ​ខូចខាត​ក្នុង​រយៈពេល​ប្រមាណ​ ២​សបា្ដហ៍​ខាង​មុខ​ទៀត​ ដោយសារ​ដី​ បែក​ក្រហែង​ហើយ​គ្មាន​ទឹក​ដាក់​បញ្ចូល​ ស្រែ​ជាង​១០​ថ្ងៃ​មក​ហើយ​ បើ​គិត​ត្រឹម​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

47565681-4bc7-433c-85f8-e22da946c76c

​ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ថ្មគោល​កំពុង​ព្រួយបារម្ភ​ ដោយ​ខ្លាច​ ដើម​ស្រូវ​របស់​ពួក​គាត់​ងាប់​អស់​ធ្វើ​ឱ្យ​ ពួក​គាត់​មិន​អាច​ទទួល​បាន​ផល​ ហើយ​ គ្មាន​ប្រាក់​បង្វិល​សង​គេ​ដែល​បាន​ខ្ចី​ទិញ​ ជី​ដាក់​ស្រែ​នា​ពេល​កន្លង​ទៅ​ ។​

​ស្ដ្រី​ឈ្មោះ​ ហៀ​ង​ ច្រិ​ប​ ដែល​មាន​វ័យ​ ជិត​៥០​ឆ្នាំ​ម្នាក់​រស់នៅ​ក្នុងភូមិ​គោក​ត្រប់​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​បានឱ្យ​ដឹង​ថា​ ស្រូវប្រាំង​របស់​គាត់​ចំនួន​៣​ហិ​កតា​ ចំណាយ​ដើមទុន​អស់​ជិត​៣​លាន​រៀល​ ហើយ​រំពឹង​ថា​នឹង​បាន​ផល​ដោះស្រាយ​ ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ ។​ ស្ដ្រី​រូប​នេះ​ បន្ដ​ថា​ ស្រូវ​របស់​គាត់​ខ្វះ​ទឹក​ជាង​១០​ ថ្ងៃ​ទៅ​ហើយ​ ហើយ​បើ​នៅ​ពុំ​មានទឹក​ ដាក់​ទៀត​ស្រូវ​នឹង​ខូច​អស់​ ហើយ​ក៏​ពុំ​ដឹង​ ថា​រក​ប្រាក់​ឯណា​សងបំណុល​គេ​បាន​ដែរ​ ។​

​លោក​ ដួង​ គិ​ម​អ៊ា​ត​ មេ​ភូមិ​គោក​ ត្រប់​បាន​មាន​ប្រសាសន៍​ថា​ ស្រូវប្រាំង​ ប្រមាណ​ជា​៦០០​ហិ​កតា​របស់​ប្រជា​ កសិករ​ជាង​៣០០​គ្រួសារ​នៅ​ក្នុងភូមិ​ គោក​ត្រប់​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ដបាត់ដំបង​ប្រឈម​មុខ​នឹង​ខូចខាត​ ក្នុង​រយៈពេល​ប្រមាណ​ ២​សបា្ដហ៍​ខាង​មុខ​ ប្រសិនបើ​ពុំ​មានទឹក​ដាក់​បញ្ចូល​ស្រែ​ ទាន់​ពេល​ ។​ ក្នុង​នោះ​ដីស្រែ​របស់​អ្នក​ភូមិ​ខ្លះ​ បែក​ក្រហែង​ហើយ​ដើម​ស្រូវ​ឡើង​ក្រហម​ស្រពោន​ស្វិត​បណ្ដើរៗ​ដោយសារ​ខ្វះ​ទឹក​បញ្ចូល​ស្រែ​ជា​ច្រើន​ថ្ងៃ​ ។​ រូប​លោក​និង​ ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ ស្រុក​ឱ្យ​ជួយ​អន្ដរាគមន៍​បង្ហូរទឹក​ប្រឡាយ​ពី​ស្រុក​ប​វេ​ល​ដើម្បី​បញ្ចូល​ស្រែ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​តែ​ពុំ​ទាន់​ទទួល​បាន​ទឹក​នៅឡើយ​ ។​

​ដោយឡែក​ លោក​ គង់​ លី​ អភិបាល​ ស្រុក​ថ្មគោល​បាន​មាន​ប្រសាសន៍​ទទួលស្គាល់​ថា​ ស្រូវប្រាំង​របស់​ប្រជា​កសិករ​ នៅ​ឃុំ​តា​ម៉ឺន​រាប់រយ​ហិ​កតា​ ពិតជា​ខ្វះ​ ទឹក​ដាក់​ស្រែ​ប្រាកដ​មែន​ ។​ ប៉ុន្ដែ​លោក​ អះអាង​ថា​ មូលហេតុ​បែងចែក​ទឹក​យឺត​ យ៉ាវ​ដោយសារ​ប្រឡាយ​មេ​បង្ហូរទឹក​ពី​ ស្រុក​ប​វេ​លម​ក​ឃុំ​តា​ម៉ឺន​ឆ្ងាយ​ ហើយ​ ថា​អាជ្ញាធរ​ស្រុក​កំពុង​ដោះស្រាយ​លើ​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ហើយ​ ។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ​ក៏​បាន​ ទទូច​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ មេត្ដា​ក្រឡេក​មើល​និង​ចាត់​កម្លាំង​អន្ដរាគមន៍​ជួយ​សង្គ្រោះ​ស្រូវ​របស់​ពួក​គាត់​ ផង​ បើ​ពុះ​នោះ​ទេ​ពួក​គាត់​នឹង​ជួប​វិបត្ដិ​ សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print