ខេត្ដកោះកុង៖ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៥ មានករណីលួចដោយហិង្សា(ប្លន់) កើតឡើងនៅចំណុចផ្ទះសំណាក់រស្មីមករា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។
ជនសង្ស័យមានគ្នា២នាក់ ម្នាក់ឈ្មោះ គង់ ពៅ ហៅ សេក សុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ និង ម្នាក់ទៀតឈ្មោះ ប៉ែន សុផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុជនសង្ស័យបាន បបួលជនរងគ្រោះឈ្មោះ យឹម រតនៈ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ចូលខារ៉ាអូខេ រស្មីមករា នៅពេលកំពុងផឹកស្រាបៀរ ជនសង្ស័យ ទាំង២នាក់បានយកថ្នាំងងុយដេកម៉ាក Lexomil ដាក់ចូលក្នុងកែវស្រាបៀរ ជនរងគ្រោះចំនួន៥គ្រាប់។ បន្ទាប់មក ជនសង្ស័យទាំង២នាក់បានដឹកជនរង គ្រោះមកទម្លាក់ចោលនៅចំណុចភូមិ១ សង្កាត់-ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង (ជិតវិទ្យាល័យកោះកុង) ពេលទម្លាក់ជន រងគ្រោះហើយជនសង្ស័យបានយកម៉ូតូ ជនរងគ្រោះម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ គ្មានស្លាកលេខ ជិះរត់គេចខ្លួនដល់ ចំណុចស្នាក់ការសន្ដិសុខ៤៨២ កម្លាំង អាវុធហត្ថក៏ឃាត់ខ្លួនតែម្ដង ។
សមត្ថកិច្ចបានដកហូតសម្ភារជន សង្ស័យរួមមាន ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ១គ្រឿង, កាបូបស្ពាយ ពណ៌ខ្មៅ១, ថ្នាំងងុយដេក១៧គ្រាប់ម៉ាក Lexomil, កាបូបដៃ១ពណ៌ឈាមជ្រូក, ប្រាក់ដុល្លារ១០០ដុល្លារ, ប្រាក់រៀល ៥០.០០០រៀល, លិខិតបញ្ចាំម៉ូតូចំនួន ២សន្លឹកពណ៌លឿង, កាតមគ្គុទ្ទេសក៍ ចំនួន២សន្លឹក(អង់គ្លេស-ថៃ), បង្កាន់ដៃ បញ្ចាំម៉ូតូ៣សន្លឹកពណ៌ស, លិខិតបញ្ចាំ ទូរស័ព្ទម៉ាក IPhone4 ១សន្លឹក(ពណ៌ លឿង), វិក្កយបត្រខារ៉ាអូខេ រស្មីមករា ១សន្លឹក, អាវយឺតចំនួន១ ពណ៌ស, ទូរសព្ទដៃ២គ្រឿង(ម៉ាក Hiya ពណ៌ស ១គ្រឿង, ម៉ាក Huawei ពណ៌ទឹកប្រាក់ ពណ៌ខ្មៅ១គ្រឿង), កូនកន្សែង១ ពណ៌ ក្រហម, ទឹកអប់១ដប, កូនសោ១ចង្កោម, ចិញ្ចៀនលោហធាតុពណ៌លឿងមានត្បូង១វង់, កាបូបដៃ១ពណ៌ខ្មៅ, អត្ដសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរ១សន្លឹក, កាត ATM អេស៊ីលីដា២សន្លឹក, ទូរស័ព្ទដៃ១គ្រឿង ម៉ាក Sumsung ពណ៌ទឹកប៊ិច, កូនសោ ចំនួន ១, កាតគ្រីម៉ូតូចំនួន១, កាបូបដៃ ពណ៌ឈាមជ្រូក, ប្រាក់ដុល្លារ៣០ដុល្លារ, កិច្ចសន្យាបញ្ចាំម៉ូតូចំនួន២សន្លឹកពណ៌ លឿង, ទូរស័ព្ទដៃ២គ្រឿងម៉ាក ណូគា ពណ៌ស និងពណ៌ខៀវ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែក ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យ ៕
ដោយ៖ សហការី