ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម​១៨​នាក់​នៅ​ច្បារ​អំពៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនបរទេស​អន្តោប្រវេសន៍​ ចំនួន​ ១៨​នាក់​ ភាគច្រើន​ជា​ជនជាតិ​ វៀតណាម​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សិប្បកម្ម​ស្លរ​ដែក​ និង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ ក្នុងភូមិ​អូរ​អណ្តូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ។​

IMG-20151222-WA0173

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុលអាល់​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើប​ អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ពត៍​មាន​និង​មានការ​សម្របសម្រួល​ពី​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សស​លា​ ដំបូង​រាជធានី​ភ្នំពេញ​ សមត្ថកិច្ច​អន្តោ​ ប្រវេសន៍​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទី​តាំ​សិប្បកម្ម​២​កន្លែង​នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា​ រក​ឃើញ​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន​១៨​នាក់​ ឆ្លង​ដែន​ ចូល​មក​ធ្វើការ​និង​ ស្នាក់​នៅ​ដោយ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ ។​ ជនបរទេស​អន្តោប្រវេសន៍​ទាំង​១៨​នាក់​ នេះ​និង​ត្រូវ​បញ្ជូន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​អោយ​ហ្មត់​ចក់​ បើ​គ្មាន​ឯកសារ​គ្រប់​ គ្រាន់​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​ទេ​នោះ​ប្រឈម​មុខ​និង​ការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ដើម​វិញ​ ។​

​លោក​ប្រធាន​នាយកដ្ឋាន​បន្ត​ថា​ មុន​និង​បណ្តេញចេញ​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​បំពេញ​ឯកសារ​តាម​នីតិវិធី​ច្បាប់​ និង​ជូនដំណឹង​ទៅ​ដល់​ស្ថាន​ ទូត​របស់​ប្រទេស​នោះ​អោយមក​ទទួលស្គាល់​ជនជាតិ​របស់​ខ្លួន​ដែល​ឆ្លង​ដែន​ខុសច្បាប់​ ហើយ​សុំ​គោល​ការ​សម្រេច​ ពី​សម្តេច​ក្រឡា​ ហោម​ ស​ ខេ​ង​ ឧបនាយក​រដ្ឋ​ និង​ជា​ រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ​ទើប​យើង​ធ្វើការ​បណ្តេញចេញ​ ៕​

VID-20151222-WA0176_5162

VID-20151222-WA0176_12088

VID-20151222-WA0176_8259

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print