ផ្ទុះបំពង់ខ្យល់អុកស៊ីសែនបំបែកសាកសពមនុស្សជាបំណែកៗនៅស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុបុរសប្រកបរបរផ្សារដែកម្នាក់បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិតនៅពេលកំពុងធ្វើការដោយសារផ្ទុះបំពង់អុកស៊ីសែននៅទីតាំងទិញលក់អេតចាយមួយកន្លែង  នៅចំណុចចំការត្របែកក្នុងក្រុម២០ភូមិ១ឃុំទំននប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុកាលពីម៉ោងជិត៣កន្លះរសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ម្សិលមិញនេះ។

នៅកន្លែងកើតហេតុសពមានសភាពដាច់  ក្បាលខ្ទាតចេញឆ្ងាយពីដងខ្លួនប្រហែលជិត១០០ម៉ែត្រឯណោះដោយសាររងឥទ្ធិពលពីកំលាំងផ្ទុះបំពង់ខ្យល់អុកស៊ីសែន

ជនរងគ្រោះឈ្មោះពតសុផាត់ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរកម្មករស្នាក់នៅក្រុមភូមិ៤ឃុំទំនប់រលកស្រុកស្ទឹងហាវមានទីលំនៅកំណើតក្នុងខេត្តតាកែវ។

ក្រោយកម្លាំងនគរបាលចុះពិនិត្យធ្វើកោសលវិច្ចយ័តាមនិតិវិធីបានបង្ហាញរបាយការណ៍ថាជនរងគ្រោះពិតជាស្លាប់ដោយ  សារផ្ទុះបំពង់អុកស៊ីហ្សែនសម្រាប់កាត់ដែកមែន។

បន្ទាប់ពីពិនិត្យចប់សមត្ថកិច្ចបានប្រគល់សាកសពអោយទៅលោកព្រហ្មប៊នដែលជាម្ចាស់អាជីវកម្មទិញលក់អេតចាយយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print