ឆ្កឹះ​សោផ្ទះបម្រុងលួចមិនបានសម្រេច​ ត្រូវ​នគរបាល​ឃាត់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រេីជំនាញ​ឆ្កឹះ​សោ​ ខណៈកំពុងធ្វើសកម្មភាពឆ្កឹះសោផ្ទះជាក់ស្តែង ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​ប្រទះ​ឃើញ​ចាប់ឃាត់ខ្លួន​ កាលពីវេលា​ទាបភ្លឺ​ថ្ងៃ​ទី២១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅផ្ទះលេខ២៩១ ផ្លូវ ២៧១ ក្រុម ១សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ​ អួង ហ៊ារិន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល មុខរបរ សន្តិសុខឯកជន ។

ក្រោយការឃាត់ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន
សំភារសោទីបលេខ៨​ ដែកសំប៉ែតសំរាប់បុកសោរ ម៉ូតូ ១ដើម ទួណឺវីស​ តូតសំរាប់ឆ្កឹះសោរផ្ទះ ២ដើម ទូរសព្ទ័ដៃម៉ាកណូគារ ១​គ្រឿង​ និងម៉ូតូ១គ្រឿង​ម៉ាក វ៉េវ ពណ៌ទឹក​ប្រាក់ ស្លាកលេខ តាកែវ 1 B5145 លេខតួ 000578 ។

បច្ចុប្បន្នជនសង្សយ័បាននាំមកប៉ុស្តិ៍ដើម្បី​ក៏សាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌចំការមន ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print