ជនពាលមួយក្រុមកាប់ចាក់គ្នា ស្លាប់ដោយអារកម្នាក់ ក្រុមបង្កគេចខ្លួនអស់

ចែករំលែក៖

ខេត្តរតនគិរី ៖ យុវជនម្នាក់ត្រូវបក្ខពួកជនពាលមួយក្រុមបានធ្វើសកម្មភាពអារកស្លាប់យ៉ាងអាណោចអាធ័ម នៅម្តុំខ្ទមអ្នកតា តាជួង រួចបានរត់គេចខ្លួនអស់ ខណៈសមត្ថកិច្ចបានត្រឹមស្រាវជ្រាវរកមុខសញ្ញាតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។

ហេតុការណ៍យុវជនត្រូវគេអា.កសម្លាប់បង្ករការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩.០០ នាទីយប់ថ្ងៃអង្គារ៍ ៧ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នៅ
ចំណុចក្បែរខ្ទមអ្នកតា.(លោកតាជួងបឹងកន្លែង)​ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។

ការកាប់សម្លាប់គ្នានេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកពីមូលហេតុតាមចាប់ក្រុមឃាតករដែលបានរត់គេចខ្លួនបាត់អស់ហើយមិនទាន់ដឹងថាមានគ្នាប៉ុន្មាននាក់នៅឡើយទេ។

ប្រភពពីសមត្ថកិច្ចថាជនរងគ្រោះមានគ្នាពីរនាក់ហើយម្នាក់រងរបូសស្រាលបានរត់រួចមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឯម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពបន្តថាជនរងគ្រោះដែលស្លាប់នោះឈ្មោះអេង​ រដ្ឋា​ អាយុ១៨ឆ្នាំរស់នៅភូមិថារងជងឃុំអូរជុំស្រុកអូរជុំខេត្តរតនគិរីជាកូនអភិបាលរងស្រុកអូរជុំ​ទៀតផង។ ឯជនរងគ្រោះម្នាក់ទៀតសមត្ថកិច្ចកំពុងសាកសួរនៅអធិការក្រុងបានលុងនៅមិនទាន់ដឹងអំពីអត្តសញ្ញាណនៅឡើយ។

សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនជនល្មើសទាំងនោះមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ ៖ជីវ័ន្ត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print