វាយប្រហារភេរវកម្មបន្តកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថានស្លាប់និងរបួស​រាប់សិបនាក់

ចែករំលែក៖

ក្រុមឧទ្ទាម នៅក្នុងប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើន កាលពីយប់ថ្ងៃទី​២៣ខែកក្កដា ស្ថិតនៅទីក្រុង​ Quatta ​។ ការវាយប្រហារដោយគ្រាប់បែកកែឆ្នៃនោះបានសម្លាប់មនុស្ស៣នាក់និង របួស ២៤នាក់។

សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃទី ២៤ខែកក្កដាបាន ដកស្រង់សម្តី លោក Waseem Baig អ្នកនាំពាក្យ​ នៃមន្ទីរពេទ្យស៊ីវិល​ទីក្រុង Quetta បានបញ្ជាក់ថា ស្ថានភាពរបួសរបស់អ្នកជំងឺ គឺ​ពុំមានអ្វីប្រែប្រួល ទេ ពួកគាត់ទទួលការព្យាបាល​ និងផ្តល់ថ្នាំពេទ្យយ៉ាងយកចិត្តទុកដាក់ ។

លោក Abdul Razzaq Cheema អគ្គនាយករងប៉ូលិសស៊ើបអង្កេត​របស់ប៉ាគីស្ថាន​បានថ្លែងប្រាប់​ប្រភពព័ត៌មានក្នុងស្រុកថា ការវាយប្រហារនេះ​បានកើតឡើង​នៅ​ផ្លូវ Eastern Bypass ដែលចរាចរណ៍មានការមមាញឹក ជាផ្លូវស្ថិតនៅក្នុងទីប្រជុំជន ភាគអាគ្នេយ៍​ខេត្ត Balochistan ។ ពួកជនវាយប្រហារ​បានបង្កប់​គ្រឿងផ្ទុះ (គ្រាប់បែកច្នៃ)​នៅនឹងម៉ូតូមួយគ្រឿង​ ចតនៅខាងក្រៅហាងមួយកន្លែងរួចបំផ្ទុះ។

ជាទូទៅ​​នៅតាមទីសាធារណៈ​ហាក់កំពុងក្លាយជាគោលដៅ​វាយប្រហារ​របស់ក្រុមឧទ្ទាម ដើម្បីបង្កចលាចលនៅក្នុងតំបន់ ។ ក្រុមឧទ្ទាម​បានវាយប្រហារដោយបំផ្ទុះគ្រាប់បែកឡើងវិញ​ ក្រោយស្ងប់ស្ងាត់មួយរយៈពេល ការវាយប្រហារបែបនេះនៅក្នុងតំបន់ ។ មិនមានក្រុមណាមួយ​ប្រកាសទទួលស្គាល់ការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមវាយប្រហារបែបនេះ​នាគ្រាកន្លងមក ច្រើនតែជាក្រុមឧទ្ទាមជាតិនិយម Balock ។

ទីក្រុង Quetta រួមជាមួយទីក្រុងដទៃផ្សេងទៀត ធ្លាប់ជាទីតាំង​ដ៏ក្តៅគគុក​បង្កសកម្មភាពភេរវកម្ម​របស់​ក្រុមឧទ្ទាម ។ ប៉ុន្តែក្រោយ​ប្រតិបត្តិការ​យោធារយៈពេលវែង និង​ផែនការសកម្មភាពជាតិ​ប្រឆាំង​ឧទ្ទាមរបស់រដ្ឋាភិបាលប៉ាគីស្ថាន ​បានជួយឲ្យ​កាត់បន្ថយ​សកម្មភាពភេរវកម្ម​​ខ្លះៗ និងបានពង្រីកវិសាលភាព​​គ្រប់គ្រង ក្នុងនោះ​មានរួមបញ្ចូលទីក្រុង Quetta ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print