ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះ នាងខ្ញុង បានធ្វើឲ្យគេភ្ញាក់ផអើលក្រោយពីនាងបានប្រកាសរៀបការជាផ្លូវការជាមួយនាយកៃ ដ នៅដើមខែក្រោយនេះ។ មុនរៀបការតារាស្រីរូបនេះបានផ្ទំសាច់ កែសម្ផស្សផ្ទៃមុខប្លែកស្ទើមើលមិនស្គាល់ ។
តាមការគ្រោងទុកតារាសម្តែង នាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសរៀបការជាផ្លូវការជាមួយតារាកំប្លែងនាយ កៃដ ជាផ្លូវការហើយនៅថ្ងៃទី៧ខែសីហាខាងមុខនេះ បន្ទាប់ពីរួមរស់នឹងគ្នាក្រោយរៀបចំពិធីសែនព្រេន កាលពីចុងឆ្នាំ២០១៧នោះ។ មុនរៀបការកាលពីអំឡុងខែមីនា តារាស្រីរូបនេះបានចាប់ផ្តើមធ្វើការកែសម្ផស្សមានទាំងការដាក់ខ្ទង់ច្រមុះ ចាក់បបូរមាត់ជាដើម នៅហាងកែសម្ផស្សមួយនៅភ្នំពេញ ហើយក៏ជាហាងដែលតារាប្រុសស្រីល្បីឈ្មោះជាច្រើននិយមទៅផងដែរ។ សភាពនៃការកែសម្ផស្សភ្លាមធ្វើឲ្យតារាស្រីរូបនេះមានសភាពមិនស្រស់ស្អាត ប៉ុន្តែពេលនេះសម្រស់នាងបានស្រស់ស្អាតស្ទើមើលមិនស្គាល់។ ។ តារាស្រីរូបនេះធ្លាប់បញ្ជាក់ដែរ ថាដើមឡើយនាងពិតជាខ្លាចនឹងមុកកំបិទរបស់គ្រូពេទ្យ ប៉ុន្តែនាងបានដាច់ចិត្ត ហើយជន្នះកែសម្ផស្សដើម្បីបានស្អាតប្លែកជាងមុន។ នាងមិនបានបញ្ជាក់ពីតម្លៃនៃការកែសម្ផស្សនេះទេ ប៉ុន្តែនាងលើកឡើងដោយសារមានការបញ្ចុះតម្លៃពីហាងមួយនេះយ៉ាងច្រើនទើបនឹងសម្រេចចិត្តវះកាត់ និងចាក់។
គួរបញ្ជាក់ដែរថាធីមង្គលការ ខ្ញុង និងនាយ កៃដ នឹងរៀបចំឡើងនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ ខែក្រោយនេះហើយ ។ ទោះជាយ៉ាងនាមិនទាន់បានប៉ុន្មានផងកូនកំលោះដែលត្រៀមចូលរោងការនោះស្រាប់តែរបួសជើងទាំងសងខាងព្រោះតែការលេងកីឡាខុសបច្ចេកទេស។ តារាស្រីរូបនេះបានសម្តែងការសោកស្តាយ ស្របពេលដែលអ្នកដឹងដំណឹងរៀបការក៏សាទរ និងសោកស្តាយដែលតារាកំប្លែងនាយកៃដ ជួបគ្រោះថ្នាក់។ ទោះជាយ៉ាងណាគេរំពឹងថាតារាប្រុសរុបនេះនឹងជាសះស្បើយមុនពេលពិធីមង្គលការបានមកដល់នៅពាក់កណ្តាលខែសីហា៕ ដោយ វឌ្ឍនា