ថ្ងៃចុងសប្តាហ៍ គ្រោះថ្នាក់ចរាចរកើតផ្ទួនៗគ្នានៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្ត ធំ តូច ចំនួន៦គ្រឿងបានរងនូវការខូចខាតធ្ងន់ធ្ងរខ្ទេចផ្នែកខាងមុខ ចំណែកអ្នកបើកបររថយន្តកុងតឺន័រម្នាក់ក៍រងរបួសផងដែរ  ក្នុងករណីគ្រោះថ្នាក់ ចរាចរ៣លើក រវាងរថយន្តនិងរថ​យន្តបើកបុកគ្នាពេញទំហឹង  នៅលើផ្លូវជាតិលេខ១  ក្នុងភូមិសាស្ត្រឃុំគគីរ ស្រុកកៀនស្វាយ  ខេត្តកណ្តាល 

     ករណីគ្រោះថ្នាក់ចរាចរទាំង៣លើកនេះបានកើតឡើងនៅក្នុងភូមិសាស្ត្រតែមួយ លើផ្លូវតិលេខ១  ចន្លោះគីឡូម៉ែត្រលេខ១៤១៥ , លេខ១៦១៧ និងលេខ១៨១៩ ក្នងឃុំគគីរ  ស្រុកកៀនស្វាយ ខេត្តកណ្តាល  

      ករណីទី១ កើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ១៨១៩ រវាងរថយន្តដឹកកុងតឺន័របុកគ្នាជាមួយរថយន្តដឹកដែកចំពីមុខពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តកុងតឺន័ររងរបួសធ្ងន់   ករណីនេះកើតឡើងដោយ​សារអ្នកបើកបរថយន្តកុងតឺន័រងោក ហើយរេចង្កូតចូលទៅចំណែកផ្លូវខាងរថយន្តដឹកដែក បណ្តាលអោយ​បុចំពីមុខពេញទំហឹងតែម្តង  កាលពីវេលាម៉ោង៣,៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៩ 

      ៥ម៉ោងក្រោយមកករណីគ្រោះថ្នាក់ ចរាចរលើកទី២  បានកើតឡើងរវាងរថយន្តកាមរីបាឡែនបុកចំពាក់កណ្តាលរថយន្តដឹកដីបណ្តាលអោយបណ្តាលអោយរថយន្តទាំង២គ្រឿងបត់ក្បាលត្រឡប់ក្រោយវិញ ខូចខាតធ្ងន់ធ្ងរ តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើ 

      គ្រោះថ្នាក់ចរាចរលើកទី៣នេះ  បានកើតឡើងនៅវេលាម៉ោង១,៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ចំពីមុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ  ចន្លោះគីឡូម៉ែត្រលេខ១៤១៥ ខាងលិចផ្សារគគីរ រវាងរថយន្តម៉ាកលុចស៉ីសRX-300 ពណ៍ស្ករ  បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ  មកដល់ចំនុចកើតហេតុស្រាប់តែរេចង្កូតចូលទៅខាងចំណែកផ្លូវរថយន្តដឹកកុងតឺន័រ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយបុកគ្នាតែម្តង  ហើយរថយន្តដឹកកុងតឺន័ររេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ  

     លោកហង្ស ផាន់ណារ៉ា  អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារ សណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា គ្រោះថ្នាក់ចរាចរទាំង៣លើកនេះ  បណ្តាលអោយខូចខាតរថយន្ត៦គ្រឿង  រថយន្តធំ៣គ្រឿង  រថយន្តតូច៣គ្រឿង  របួសធ្ងន់អ្នកបើកបររថយន្តកុងតឺន័រម្នាក់  ករណីទាំង៣លើកនេះកើតឡើងដោយសារអ្នកបើកបរធ្វសប្រហែស មិនប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ដល់អ្នកដទៃ  និយាយរួមគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១    កត្តាមនុស្សសំដៅទៅលើការបើកបរមិនប្រុងប្រយ័ត្ន  បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់  បើកបរមានជាតិស្រវឹង បើកបរមិនគោរពច្បាប់ចរាចរ  សណ្តោស 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print