ថ្មីៗនេះ ស្របពេលសន្និសីទផ្សព្វផ្សាយការបណ្តាក់ទុននៅខេត្ត Kien Giang ក្រោមទស្សនទាន «Kien Giang-តំបន់ដ៏មានសក្តានុពល និងផ្តល់ឱកាសជាច្រើនសម្រាប់ការបណ្តាក់ទុន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ត្រូវបានរៀបចំឡើង ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីប្រកាសពីផែនការណ៍របស់ខ្លួនដើម្បីបើកផ្លូវហោះហើរថ្មី និងបង្កើនការហោះហើរទាំងទៅ ទាំងមកពីកោះ Phu Quoc ដែលជាគោលដៅទេសចរណ៍ក្នុងតំបន់ឆ្នេរដ៏មានជាប្រិយភាពមួយរបស់វៀតណាម។
ការប្រកាសក្នុងកម្មវិធីដ៏អឹកធឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងមេដឹកនាំជាន់ខ្ពស់ជាច្រើនទៀតក្នុងជួររដ្ឋាភិបាលរបស់វៀតណាម។
ដើម្បីអបអរ និងស្វាគមន៍ផ្លូវហោះហើរថ្មីៗជាច្រើន និងការបង្កើនការហោះហើរឥតឈប់ឈរ ក្រុមហ៊ុន Vietjet នឹងផ្តល់សំបុត្រចំនួន ៨៥,០០០ សន្លឹក មានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក)! សំបុត្រក្នុងប្រមូសិនទាំងនេះ អាចរកជាវបានចាប់ពីពេលនេះ រហូតដល់ចុងខែកក្កដា នាថ្ងៃទី៣១ ឆ្នាំ២០១៩ ខណៈដែលពេលវេលានៃការធ្វើដំណើរអាចធ្វើឡើងពេលណាក៏បាន ពោលគឺចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់ផ្លូវហោះហើរក្នុងស្រុកដែលភ្ជាប់ពីកោះ Phu Quoc ទៅកាន់ទីក្រុងហាណូយ ទីក្រុង Hai Phong និងទីក្រុងហូជីមិញ។
សម្រាប់ផ្លូវហោះហើរអន្តរជាតិដែលភ្ជាប់ពីកោះ Phu Quoc ទៅកាន់ទីក្រុងហុងកុង និងទីក្រុង Incheon កាលបរិច្ឆេទនៃការធ្វើដំណើរ អាចធ្វើឡើងចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី២៥ ខែមិថុនា ឆ្នាំ២០២០។
ការបន្តការពង្រីកឥតឈប់ឈរលើផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុករបស់ Vietjet បង្កើតឲ្យមានឱកាសដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរបែបអាជីវកម្ម និងទេសចរណ៍ ពីប្រទេសកម្ពុជា។ ការធ្វើដំណើរពីខេត្តសៀមរាប ក្រុមហ៊ុន Vietjet ផ្តល់ការហោះហើរជាប្រចាំថ្ងៃ និងដោយផ្ទាល់ទៅកាន់ទីក្រុងហាណូយ។
ការធ្វើដំណើរអាចធ្វើឡើងដោយងាយស្រួលជាមួយនឹងកម្រិតនៃសំបុត្រហោះហើរជាច្រើនប្រភេទ ក៏ដូចជាជាមួយនឹងតម្លៃសមរម និងផ្លូវហោះហើរជាច្រើនជម្រើស។ ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស រួមជាមួយនឹងសេវាដ៏រំភើប និងប្រកបដោយគុណភាព ដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនអាកាសការណ៍ Vietjet លើរាល់ការហោះហើរទាំងអស់។
ការហោះហើររបស់ Vietjet ក៏បានក្លាយជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ ស្របពេលដែលមានការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ជាសក្តានុពលដ៏គួរឲ្យចាប់អារម្មណ៍ កោះ Phu Quoc និងខេត្ត Kien Giang ត្រូវបានរំពឹងទុកថា នឹងក្លាយជាតំបន់មានសេដ្ឋកិច្ចឈានមុខគេ នៅភាគខាងត្បូងប្រទេស និងជាគោលដៅដែលមានការទាក់ទាញរួចជាស្រេចសម្រាប់អ្នកទេសរណ៍ និងអ្នកវិនិយោគកម្ពុជា ជាពិសេស ការធ្វើដំណើរដោយផ្លូវអាកាសកាន់តែមានអត្ថប្រយោជន៍ជាងមុន។
Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយ ដែលទទួលបានការគាំទ្រពីអ្នកដំណើររាប់លាននាក់ ដោយសារតែការផ្តល់ជូនប្រមូសិនដ៏រំភើបជាច្រើន កម្មវិធីកម្សាន្តផ្សេងៗ ជាពិសេស ក្នុងអំឡុងពេលរដូវបុណ្យទាននានា។
Vietjet ផ្តល់ជូនដល់អ្នកដំណើរនូវបទពិសោធហោះហើរនៅលើយន្តហោះថ្មី ដែលបំពាក់ដោយកៅអីអង្គុយប្រកបដោយផាសុខភាព និងផ្តល់ជូនម្ហូបអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ដែលបម្រើជូនដោយបុគ្គលិកដ៏ស្រស់ស្អាត និងប្រកបដោយភាពរួសរាយរាក់ទាក់ និងសេវាបន្ថែមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត៕ ដោយ វឌ្ឍនា