បច្ចុប្បន្ន ចិនដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ក្នុងនោះមានទំនាក់ទំនងការបរទេស និង វិស័យសេដ្ឋកិច្ច ។ ចិនបានជួយដល់ប្រទេសជុំវិញពិភពលោក ឆ្លងផុតវិបត្តិសេដ្ឋកិច្ច និងមានសេដ្ឋកិច្ចរីកចំរើន ។
កត្តាទាំងនោះហើយ បានជាក្រុមអ្នកឯកទេសលើកឡើងថា នៅឆ្នាំ២០៣០ ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច, នៅឆ្នាំ២០៤៩ ចិននឹងមានកម្លាំងយោធាខ្លាំងបំផុត លើពិភពលោក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ចិនរីកចម្រើន យ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម យោធា ក៏ដូចជា បច្ចេកវិទ្យា ។ មិនតែប៉ុណ្ណោះ ចិនមានគោលនយោបាយការបរ ទេស យ៉ាងរឹងមាំ ដោយបានជួយដល់ប្រទេសជាច្រើន នៅជុំវិញពិភពលោក និងទំនាក់ទំនងសេដ្ឋកិច្ចយោធាយ៉ាងរឹងមាំ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅឆ្នាំ២០៣០ ចិននឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយ លើកពិភពលោក ហើយនៅឆ្នាំ២០៤៩ ចិនមានយោធាខ្លាំងបំផុត សូម្បីតែអាមេរិក ក៏មិនអាចប្រៀបផ្តឹមបានឡើយ ។
ចំណុចទាំងនោះជាក្តីកង្វល់យ៉ាងខ្លាំង ចំពោះអាមេរិក ពីការបាត់បង់តំណែងមហាអំណាចទីមួយ លើពិភព លោក ។ ទំាងនោះហើយ ទើបអាមេរិក ខំរកគ្រប់វិធីសាស្ត្រទប់ស្កាត់ចិន ។ ការរារាំងសេដ្ឋកិច្ចចិនរីកចម្រើន គឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់អាមេរិក ប៉ុន្តែការរារាំងនោះ មិនទទួលបានជោគជ័យ ដោយចិនមានប្រទេសជាច្រើនគាំទ្រ ។
តាមរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌល New American Security របស់អតីតរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក លោក Robert Work បានបញ្ជាក់ថា ចិនអាចគ្រប់គ្រងពិភពលោកទាំងមូល ដោយយោធា ។
តាមរបាយការណ៍ខាងលើ បានបបញ្ជាក់ថា មេដឹកនាំចិនបានបង្ហាញគម្រោង កសាងយោធា ខ្លាំងបំផុតនៅលើពិភពលោក នៅឆ្នាំ២០៤៩ ។ ចំណុចទាំងនោះហើយ បានជាអាមេរិក ខិតខំរារាំង ចិនតាំងពីពេលនេះទៅ តាមរយៈទប់ស្កាត់ការរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា ។
មហិច្ឆតារបស់ចិន កើតឡើងនៅឆ្នាំ១៩៩១ ក្នុងពេល ដែលមេដឹកនាំចិនបាន មើលឃើញអាមេរិក និងសម្ពន្ធមិត្ត វាយប្រហារយកឈ្នះទៅលើទាហានអ៊ីរ៉ាក់ ដោយ«ភ្លៀងគ្រាប់បែកមីស៊ីល» ដែលមានសមត្ថភាព វាយប្រហារចំគោលដៅខ្ពស់ ។
តាំងពីពេលនោះមក ចិនបានខិតខំអភិឌ្ឍន៍យោធា ក្នុងរយៈពេលវែង ទាំងបច្ចេកវិទ្យាយោធា ដើម្បីឈានដល់គោលដៅចំាបាច់ ។
នៅពេលនេះ ចិនមានការរីកចម្រើនខ្ពស់ ទាំងសេដ្ឋកិច្ច និងយោធា ហើយកម្លាំងទាហានចិនបានហ្វឹកហាត់ ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៩នេះដើម្បី បង្កើនសមត្ថភាព និងបទពិសោធនៅក្នុងការធ្វើសង្គ្រាម ។
បច្ចុប្បន្នបច្ចេកវិទ្យាសព្វាវុធរបស់ចិន ល្អប្រសើរ អាចប្រៀបធៀបអាមេរិក និងអាចរារាំងអាមេរិកធ្វើសកម្មភាពនៅតំបន់សមុទ្រ អាស៊ីប៉ាស៊ីហ្វិក ។ ចិនបានបង្កើនក្រុមនាវាផ្ទុកយន្តហោះ ដើម្បីដើរឲ្យទាន់អាមេរិក និងឈានមុខអាមេរិក ក្នុងពេលអនាគត ។
ចិនបានបង្កើនឃ្លាំងអាវុធមីស៊ីល រយៈចម្ងាយឆ្ងាយអាច កម្ទេច ទីតាំងនានា នៅអាមេរិក បានយ៉ាងងាយស្រួល ក៏ដូចជាការពារ ការវាយប្រហារពីអាមេរិកផងដែរ ដោយប្រព័ន្ធមីស៊ីលការពារទំនើបៗជាច្រើន ក្នុងនោះ មានទាំងមីស៊ីលទិញពីរុស្ស៊ីផងដែរ ។
នៅពេលនេះ ចិនមានមីស៊ីល DongFeng 5A(DF-5A) អាចបាញ់បានចម្ងាយ ១៣.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមានល្បឿនលឿនជាងសំឡេង២២ដង ។ បើគណនាចម្ងាយដី ពីប្រទេសចិន ទៅដល់អាមេរិក ១១ ៦៦០គីឡូម៉ែត្រ ។ ដូច្នេះការវាយប្រហារទៅលើទឹកដីអាមេរិក អាចប្រើប្រាស់រយៈពេលតែជាង២០នាទីប៉ុណ្ណោះ ។
ក្រៅពីនេះ ចិននៅមានមីស៊ីលឆ្លងទ្វីប (DF-41, CSS-X-10) បាញ់បានចម្ងាយដល់ទៅជាង ១៤ ០០០ គីឡូ ម៉ែត្រ ក្នុងល្បឿន ដល់ទៅ ២៩ ៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺលឿនជាងសំឡេង ប្រហែល២៤ដង ។ មីស៊ីលរបស់ចិនទាំងអស់ខាងលើនេះ មានសមត្ថភាពខ្ពស់ជាងមីស៊ីលរបស់អាមេរិក និង រុស្ស៊ី ទៀតផង ។
សារព័ត៌មាន Bloomberg កាលបានផ្សាយថា ប្រទេសចិននឹងវ៉ាសហរដ្ឋអាមេរិកក្លាយជាប្រទេសមានសេដ្ឋ កិច្ចធំជាងគេក្នុងពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ដែលយោងតាមការសិក្សាមួយដោយក្រុមសេដ្ឋវិទូប្រចាំក្រុមហ៊ុន HSBC Holdings Plc ។
ការសិក្សានេះក៏បានព្យាករផងដែរថា ប្រទេសចិននឹងនៅតែជាអ្នករួមចំណែកធំបំផុតដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។
ការសិក្សានេះបានព្យាករថា ផ.ស.ស របស់ចិន នឹងកើនឡើងពី ១៤,១ ពាន់ពាន់លានដុល្លារនាពេលបច្ចុប្បន្នដល់ ២៦ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ ខណៈ ផ.ស.ស របស់អាមេរិក នឹងកើនឡើងយឺតពី ២០,៤ ពាន់ពាន់លានដុល្លារដល់ ២៥,២ ពាន់ពាន់លានដុល្លារ ។
ការព្យាករនេះគឺផ្ទុយស្រឡះពីការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុនដែលថា ចិនលែងស្ថិតនៅលើផ្លូវឈ្នះអាមេរិកក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
ទោះយ៉ាងណាក្តី ការព្យាកររបស់ក្រុមហ៊ុន HSBC ត្រូវបានគាំទ្រដោយការព្យាករមួយទៀតដែលធ្វើឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែកក្កដា ដែលបានឲ្យដឹងថា ចិនអាចនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកត្រឹមឆ្នាំ ២០៣០ ។
ការសិក្សារបស់ក្រុមហ៊ុន HSBC ក៏បានឲ្យដឹងផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបខ្លាំងនានា ត្រូវបានរំពឹងថានឹងរួមចំណែករហូតដល់ ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចសាកលនៅត្រឹមឆ្នាំ២០៣០ ៕