ភ្នំពេញ៖តារាសម្តែងរូបស្រស់ កញ្ញា ជា ម៉ារី នឹងចូលរោងជ័យ ទៅតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍ដែលជាកូនកាត់ចិន ដែលបានស្វែងយល់ចិត្តថ្លើមគ្នាច្រើនឆ្នាំមកហើយ។ពិធីចូលរោងការរបស់នាងនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែសីហានេះនៅកោះពេជ្រ។
តារាសម្ដែងស្រីរូបស្រស់ដ៏មានប្រជាប្រិយ កញ្ញា ជា ម៉ារី ក៏បានបង្ហាញររូបថត Pre-wedding របស់ខ្លួន ជាផ្លូវការហើយបន្ទាប់ពីនាងនិងគូស្នេហ៍កាន់តែកៀកថ្ងៃចូលរោងការ។ បើទោះបីជារូបថត Pre-Weddingរបស់ កញ្ញា ជា ម៉ារី និងស្វាមី មើលទៅមានភាពសាមញ្ញ ក៏ពិតមែន តែអ្នកទាំងពីរមើលទៅ ពោរពេញទៅដោយស្នាមញញឹម និងមានន័យ។ក្នុងនោះផងដែរ បើតាមគម្រោងរបស់ កញ្ញា ជា ម៉ារី នឹងចូលរោងការនៅថ្ងៃទី ០៤ ខែសីហា ខាងមុខនេះហើយ នៅកោះពេជ្រអគារ L ដែលមើលទៅគ្រោងនឹងរៀបចំបែបធម្មតាៗ តាមអ្វីដែលនាងបាន លើកឡើង។នាងអាចនឹងលាចាកពីការងារសិល្បៈក្រោយពីរៀបការរួច។ មុនពេលមង្គលការប៉ុន្មានថ្ងៃតារាសម្ដែង ជា ម៉ារី និង មិត្តភក្ដិជិតស្និទ្ធជាច្រើនរូប បានជប់លៀងលាភាពនៅលីវ ផងដែរ។
ពិធីជប់លៀងលាជីវិត នៅលីវរបស់តារាស្រី ជា ម៉ារី ធ្វើឡើងយ៉ាងរំភើប និង ប្រកបដោយស្នាមញញឹមគ្រប់គ្នា ដោយនាងត្រូវមិត្ដភក្ដិស្និទ្ធស្នាលពញ្ញាក់អារម្មណ៍ជាមួយនំខេក និង បាច់ផ្កាយ៉ាងស្រស់ស្អាត ៕ ដោយ វឌ្ឍនា