ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានមកដល់កន្លែងវីងវេ ឬដកលុយមួយកន្លែងយីហោ”វិឆ្ឆិកាប៊ីធីធី”ដោយបានកាន់លុយដុល្លារសែនចំនួន៥០ដុល្លារ មកសួរនាំថាតើលុយដែលម្ចាស់វីងដកឲ្យនោះជាលុយពិតឬក្លែងក្លាយ ខណៈដែលរូបគាត់បានអះអាងថាថៅកែខ្លួនបានវេលុយ១៥០ ដុល្លារឲ្យខ្លួនហើយខ្លួនបានដកប្រាក់តាមវីងអស់រយៈពេលប្រមាណ៥ថ្ងៃមកហើយ នៅពេលយកទៅចាយស្រាប់តែលុយ៥០ដុល្លារជាលុយសែនខ្មោច ទើបផ្អើលឆោឡោតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នៅចំណុច ផ្ទះវីង វិឆ្ឆិកាប៊ីធីធី ដែលស្ថិតនៅតាមផ្លូវ ៥៩៨ ក្នុងភូមិ ទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីបុរសដែលខ្លួនអះងអាងថាលុយក្លែងក្លាយនោះ ឈ្មោះសួន សុភាព អាយុ២២ឆ្នាំ ស្នាក់នៅឃ្លាំង តាមផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៣ រសៀលថ្ងៃទី២ ខែសីហាខ្លួនបានមកដកប្រាក់នៅផ្ទះវីងកន្លែងខាងលើនេះចំនួន១៥០ដុល្លារ ហើយបានដូរ យក លុយខ្មែរ ១០០ដុល្លារនៅសល់៥០ដុល្លារ។ លុះនៅព្រឹកថ្ងៃទី០៧ ខែសីហា ក៏បានយកក្រដាសប្រាក់១០ដុល្លារទៅចាយស្រាប់តែជា លុយសែន ក៏បានមកសួរនាំ ផ្ទះវីង ថា ជាលុយសុទ្ធក្លែងក្លែង ក៏បានផ្អើលទាំងព្រឹកតែម្តង។ នៅព្រឹកនោះ នគរបាលក៏បានចុះទៅសាកសួរនិងសុំម្ចាស់វិញពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញ ថាលុយដែលដកទៅជាលុយសុទ្ធ ហើយ សមត្ថកិច្ចមានការសង្ស័យ ថា លុយនោះអាចត្រូវគេលួចដូរដោយយកលុយសុទ្ធ ហើយដាក់លុយសែនចូលនៅក្នុងកាបូប។
ក្នុងហេតុការណ៍នោះសមត្ថកិច្ចមូលដ្ឋានមិនទាន់ហ៊ានបញ្ជាក់ថា លុយសែន នោះជាលុយ របស់វីងឬក៏ជា លុយ ដែលបុរសនោះដូរហើយមករករឿងម្ចាស់វីងឬយ៉ាងណានោះទេ ទើបកម្លាំងជំនាញចុះទៅត្រួតពិនិត្យ កាមេរ៉ាសុវត្ថិភាព ហើយនាំភាគីទាំងសងខាងទៅសាកសួរនៅប៉ុស្តិ៍ផងដែរ ។
បើតាមសម្តីម្ចាស់វីង បានឲ្យដឹងថា ខ្លួនបានរកស៊ីដោយសុទ្ធរិតមិនបានយកលុយក្លែងក្លែងឬលុយសែនមកបន្លំនោះទេ ។នៅហាងក៍បានដាកស្លាកសូមពិនិត្យ លុយឲ្យបានច្បាស់មិនចាកចេញផងដែរ ។
បន្ទាប់ពីភាគីម្ចាស់វីង និងបុរសរូបនោះ មកដល់ទីស្នាក់ការប៉ុស្តិ៍ទួលសង្កែ២ ដោយមានការសង្ស័យខ្លួន ឯង ថា មានគេលួចដូរលុយសុទ្ធ រួចបុរសរូបនោះក៏បានធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចមិនបានប្តឹងផ្តល់ទៀតនោះទេ ក៏បញ្ចប់រឿងត្រឹមនឹង ដោយសុខចិត្តយកប្រាក់ដុល្លារក្លែងក្លាយនោះត្រលប់ទៅផ្ទះវិញ ។
ពាក់ព័ន្ធករណីខាងលើនេះដែល ត្រូវបានគេសង្ស័យថា បុរសនោះអាចទៅកន្លែងកោសជប់ហើយត្រូវនារី កោសជប់បន្លំដូរលុយសុទ្ធ ហើយដាក់លុយក្លែងក្លាយចូលឲ្យវិញ រួចក៏មិនចាប់អារម្មណ៍ ក៏នឹកស្មានថាកន្លែង វីងជាអ្នកឲ្យលុយក្លែងក្លាយ ព្រោះកន្លែងកោសជប់តែងតែបន្លំលួចលុយភ្ញៀវហើយដូរដាក់លុយក្លែងក្លាយជាញ៉ាកញ៉ាប់ផងដែរ ៕ អារុណរះ
...