មនុស្ស៣នាក់ស្លាប់និង២នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងរវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នាបណ្ដាលអោយមនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងលោកសង្ឍ២អង្គរទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចខាងកើត កន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

   សមត្ថកិច្ចបានអោយដឹងថា ម៉ូតូទី១ ម៉ាកសង់សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ:១CE:៧៧៨៤ បើកបរដោយឈ្មោះ នី យ៉ែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីកើតទៅលិច(ស្លាប់) រួមដំណើរដោយព្រះសង្ឃ២អង្គ

១/ភិក្ខុ ហ៊ន យុក ព្រះជន្ម២២វស្សា ស្រុកកំណើត ខេត្តតាកែវ(របួសធ្ងន់)<

២/សាមណេ ម៉េង ចិន្ដា ព្រះជន្ម១៥ វស្សា ស្រុកកំណើតនៅខេត្តកំពង់ធំ(របួសធ្ងន់ធ្ង)។ព្រះសង្ឃទាំងពីរអង្គគង់នៅវត្ត បន្ទាយក្ដី ស្ថិតក្នុងភូមិស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

 ចំណែកភាគីម្ខាងទៀតម៉ូតូទី២ ម៉ាកzoomer x ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ សៀមរាប១z:៧២៤២ បើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ០២នាក់ ទិសដៅពីលិចទៅកើត(ស្លាប់ទាំងពីរនាក់)។ក្រោយកើតហេតុ សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ ត្រូវដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តសៀមរាប។ ដោយឡែក-សាកសពម្នាក់ទៀតត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរណ៍ ដឹកយកទៅរក្សាទុក រងចាំការដោះស្រាយគ្នាជាក្រោយ៕ ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print