លោកទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារចេញអន្តរាគមន៍ និងនាំស្បៀង ដើម្បីជម្លៀសប្រជាជន រងគ្រោះដោយទឹកជំនន់ នៅខេត្តរតនគីរីរកកន្លែងមានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ននេះ នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនរយគ្រួសារជួបបញ្ហា ខណៈស្ថានភាពទឹកនៅទីនោះមានកម្ពស់១៣.៨០ម៉ែត្រ ។ នេះគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ពោលជាកម្រិតហួសពីការប្រកាសអាសន្ន ដែលមានត្រឹម១២.៥០​ម៉ែត្រ ។

ស្ថិតក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋបែបនេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ថ្នាក់ជាតិដែលមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំក្រុមការងារចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីជាច្រើនរយគ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ដោយមានការជម្រុញគាំទ្រពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញបញ្ជាឱ្យរូបលោកដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកបានបង្ហាញថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ក្នុងស្រុកលំផាត់ មានចំនួន៣,០៨២គ្រួសារ ស្មើនឹងចំនួនប្រជាជន១៣,៤៤៦នាក់ ស្ថិតនៅភូមិចំនួន១៤ ក្នុងឃុំចំនួន៣ កំពុងរងការលិចលង់។ ដោយឡែក ប្រជាពលរដ្ឋនៅស្រុកកូនមុំវិញ មានចំនួន​១,១៥៤គ្រួសារ ស្មើនឹង២,១៩១នាក់ ស្ថិតនៅភូមិចំនួន៦ ក្នុងឃុំ២ ក៏កំពុងទទួលការលិចលង់ផងដែរ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print