បំពាក់គ្រឿងឥស្សរិយយស និងប្រគល់ទង់ដល់កងកម្លាំងរក្សាសន្តិភាពទាំង៣កង

ចែករំលែក៖

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០ ១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលដំណើរមាតុ ភូមិនិវត្តន៍កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជាចំនួន៣៨២នាក់ ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង។

ពិធីទទួលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ធ្វើឡើងនៅ “វិមានមិត្តភាព “ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីតំណាងអង្គការសហ ប្រជាជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួន។

កងកម្លាំងមួកខៀវទាំង៣កង រៀបចំទទួលដោយក្រសួង ការ ពារជាតិនេះ មានបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី ចំនួន២ កង គឺទី១: កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ និងទី២: កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ១៣២។ ចំណែក១កងទៀត គឺកងរាជអាវុធហត្ថលេខ៦៨១ ដែលបញ្ចប់បេសកកម្មនៅប្រទេ សស៊ូដង់ខាងត្បូង។

នៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់គ្រឿងឥស្សរិយយស និងជូនទង់ដល់ កងកម្លាំងរក្សាសន្តិភាពទាំង៣កងផងដែរ។

គួរជម្រាបផងដែរថា: រហូតមកដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពជាង ៥ពាន់នាក់ បានចេញបំពេញ បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសចំនួន ៨ប្រទេស ក្នុងនោះមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាលដើម។កងកម្លាំងរក្សាសន្តិភាពកម្ពុជា៣៨២នាក់ ក្រោយបញ្ចប់បេសក កម្មនៅម៉ាលី និងស៊ូដង់ខាងត្បូង ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print