កម្មករ កម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចទាំងពីរក្រុងបាវិតបានចូលធ្វើការយ៉ាងស្ងប់ស្ងាត់អស់ហើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះកម្មករកម្មការិនីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរតាយសេង និងមេនហាតធេនក្រុងបាវិតបានចូលធ្វើការយ៉ាងស្ងប់ស្ងាត់ដូចធម្មតាឡើងវិញហើយ ។

សូមបញ្ជាក់ថា នៅក្នុងតំបន់សេដ្ឋកិច្ចទាំងពីរមានរោងចក្រ៤៥រោងចក្រមានកម្មករកម្មការិនីប្រមាណជិត៣០.០០០នាក់ដែលចូលធ្វើការដូចធម្មតាម ។ ចំណែកសមត្ថកិច្ចនគរបាលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តកងរាជអាវុធហត្ថដឹកនាំផ្ទាល់ពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថរួមទាំងមន្ត្រីនានាដែលពាក់ព័ន្ធនៅតែបន្តត្រៀមកម្លាំងការពារតាមគោលដៅដែលបានកំណត់ និងចល័តកម្លាំងចុះឡើង ដើម្បីសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនបងប្អូនកម្មករកម្មការិនីចូលធ្វើការព្រមទាំងអ្នកវិនិយោគផងដែរ ៕

IMG-20151225-WA0019

IMG-20151225-WA0017

IMG-20151225-WA0018

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print