ហ្គេមបាញ់ត្រីនៅក្នុងមណ្ឌលកំសាន្តកោះពេជ្រ បានបើកដំណើររការឡើងវិញហើយ ទោះបង្ក្រាបញឹកញាប់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ ៖ ហ្គេម បាញ់ ត្រី យីហោ ដាយអឺមុីនខាធូនវេីលដ៌ នៅក្នុងមណ្ឌល កំសាន្ត កោះពេជ្រ ដែល កន្លងមកត្រូវ បាន កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹក នាំបញ្ជាផ្ទាល់ ដោយ លោក ថេង សុថុល អភិបាល ខណ្ឌ ចំកាមនចុះបង្ក្រាបនិងដកហូតបានទូរហ្គេមបាញ់ត្រីជាច្រេីនទូរនោះ រហូត មកដល់ពេលនេះទីតាំងនេះ បានកំពុងបេីកដំណេីរការទទួលអ្នកញៀនល្បែងនេះឡេីងវិញហេីយ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែសីហា នេះ រាជរដ្ឋាភិបាល កម្ពុជា បានចេញសារាចរណែនាំមួយដែលសម្រេចអោយបញ្ឈប់ចេញអាជ្ញាប័ណ្ណប្រកបរបរអាជីវកម្មល្បែងភ្នាល់តាមប្រព័ន្ធអេឡិចត្រូនិចនិងអិនធើណេតonline គ្រប់ប្រភេទដេីម្បីធានាបាននូវការថែរក្សាការពារសន្តិសុខសាធារណៈនិងសង្គម។

ប្រជាពលរដ្ឋ កំពុង ងឿងឆ្ងល់ ថា ហេតុអ្វី បានជា ទីតាំង នេះអាច បេីកដំណេីរការណ៍បានឡេីងវិញ ព្រោះ កន្លង មកទីតាំងនេះត្រូវបានបង្ក្រាប២ដងរួចមកហេីយ ។

លោក ឃួង ស្រេង  គណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។ ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

តែផ្ទុយទៅវិញ​  លោក អធិការខណ្ឌចំការមន ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍​ អភិបាលរាជធានីទាល់តែសោះដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់កំពុងវាយលុបទីផ្សារបែបនេះ ៕

ដោយ ៖ រស្មី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print