ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសRX350មួយគ្រឿងបានបើកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្តាលឲ្យធ្លាក់ចូលក្នុងប្រឡាយទឹក សំណាងល្អដែរអ្នកបើកបររងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន(ផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូកង់បីឥណ្ឌា១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1HS-1754 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX350 ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល2-3586 បើកបរដោយបុរសម្នាក់សង្ស័យមានសារធាតុស្រវឹងផងនោះបានធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ក៍ជ្រុលមកបុកនិងម៉ូតូកង់បីខាងលើបណ្តាលឲ្យធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរអ្នកបើកបរម៉ូតូកង់បីនោះរងរបួសស្រាលចំណែករថយន្តរងការខូចខាតផ្នែកខាងឆ្វេងផងដែរ។ ក្រោយកើតហេតុភាគីទាំងពីរបានជជែករកត្រូវរៀងៗខ្លួនជិតមួយម៉ោងទើបសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការសម្របសម្រួល ក្រោយមកភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលម៉ូតូកង់ខាងលើនិងថ្លៃ
ព្យាលរបួសចំនួន១៥០ដុល្លារ រួចទិញទូរស័ព្ទដៃនិងចេញថ្លៃខូចខាតចំពោះម៉ូតូកង់បីដែលជារបស់ជនរងគ្រោះសងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
ដោយ៖ ភារ៉ា ដង្កោ
...