រយៈពេលកន្លះម៉ោង! ស្លាប់ និងរបួស៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ២លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រយៈពេលកន្លះម៉ោងសោះ មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងចំនួន ៤នាក់ផ្សេងទៀតបានរងរបួសជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញកន្លងមកថ្មីៗនេះ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា នៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៧.១៤៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងអ្នកបើកបររថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 5006(រត់គេច) ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតបុកអ្នកជិះម៉ូតូច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងអ្នកបើក និងអ្នករួមដំណើរ ។

របាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង៥ និង៤០នាទី ល្ងាចថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងត្បែង ឃុំឈើតុំ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកជិះម៉ូតូឌុបគ្នា និងអ្នកបើកម៉ូតូសណ្ដោងរឺម៉កច្រាសទិសគ្នា(ជើងត្បូង) បណ្ដាលឲ្យភាគ្គីខាងរឺម៉កស្លាប់ភ្លាមៗ ចំណែកភាគ្គីខាងម៉ូតូរងរបួសធ្ងន់ ។

របាយការណ៍ដដែលបន្តទៀតថា ត្រឹមរយៈពេលកន្លះម៉ោងមានករណីគ្រោះថ្នាក់ចរាចរណ៍ពីលើក បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសដល់ទៅចំនួន ៥នាក់ រួមទាំងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរនោះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក កំពុងមមាញឹកបន្តនីតិវិធី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print