បើកម៉ូតូជែងរថយន្តមិនផុតទាក់ដៃចង្កូតដួលបណ្ដាលឲ្យរថយន្តកិនស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ បើកម៉ូតូល្បឿនលឿន វ៉ាជែងរថយន្តនៅខាងមុខមិនផុត បណ្ដាលឲ្យទាក់ដៃចង្កូតដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ នៅវេលាម៉ោង១៦និង០៦នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ចំណុចខាងមុខយានដ្ឋានជាងស្រ៊ុង លើផ្លូវលេខ១១៥ ស្ថិតនៅភូមិខ្ពបវែងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ យ៉ង់ សុដារ៉ា
ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែក
សំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកបរម៉ូតូម៉ាកHONDA PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HE-1541 ។ ចំណែករថយន្តម៉ាក GRANTO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3634 បើកបរដោយឈ្មោះ ទួន រ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពាក់ ឃុំត្រពាំងធំ ស្រុកទ្រាំង ខេត្តតាកែវ
(ឃាត់ខ្លួន) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិ១១៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បន្ថែមល្បឿន វ៉ាជែងរថយន្តម៉ាក GRANTOដែលបើកនៅខាងមុខ ក្នុងទិសដៅស្របគ្នា តែវ៉ាមិនទាន់ផុតផង ម៉ូតូជនរងគ្រោះក៏បានទាក់ដៃចង្កូតជាមួយរថយន្ត បណ្ដាលឲ្យដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តខាងក្រោយ ផ្នែកខាងឆ្វេង ត្រូវរថយន្តកិនស្លាប់តែម្ដង ។ ចំណែកអ្នកបើកបររថយន្តបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ច ស្ទាក់ឃាត់បានទាំងរថយន្តនឹងអ្នកបើកបរ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកជែង ខ្វះការប្រុងប្រយ័ត្ន ។
ចំណែកអ្នកបើករថយន្តបើក រត់គេចចេញពីកន្លែងកើតហេតុ ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print