ភ្លៀងធ្លាក់យ៉ាងគំហុក ជន់លិចលំនៅឋាន ក្នុងក្រុងបានលុង និងតាមបណ្តាស្រុក សត្វពាហនៈរងគ្រោះនិងងាប់ 

ចែករំលែក៖

ខេត្ត រតនគិរី ៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកបណ្តាលឱ្យតំបន់មួយចំនួនតាមជ្រោះអូរជ្រលងភ្នុំមានការលិច លង់រងផល់ប៉ះពាល់និងបង្ករឱ្យសត្វពាហនៈរងគ្រោះមានគោចំនួន៣ក្បាលបានលុងទឹកងាប់ផងដែរនៅក្នុងទីរួមខេត្តនិងតាមបណ្តាស្រុកមួយចំនួនទៀត។

ការលិចលង់បណ្តាលឱ្យមានសត្វគោ៣ក្បាលលងទឹកងាប់នោះដោយសារមានភ្លៀងធ្លាក់ខ្លាំកំរឹត២១១មីលី ម៉ែត្រចាប់ពីម៉ោង១២.០០នាទីយប់រហូតដល់ម៉ោង៥ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩បណ្តាលឱ្យមានធ្លាក់ទឹកជំនន់យ៉ាងគំហ៑ុកនៅតាមជ្រោះអូរចាស់ៗរួមមានអូកន្តឹលសង្កាត់បឹងកន្សែង.អូរកាញហូរធ្លាក់រហូតដល់អូរកាទៀងសង្កាត់កាចាញក្រងបានលុងនិងដល់អូរទទឹងឃុំល្បាំងមួយស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងហេតុការណ៍នោះមានជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ពលរដ្ឋជាក់ស្តែងចំនួន២៩៦គ្រួសារ លិចផ្ទៃដីស្រែចម្ការផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របីមួយ បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ពីបាន លុង ទៅស្រុកលំផាត់ចំនួន០២កន្លែងផងដែរ។

ប្រភពបានឱ្យដឹងថាក្នុងនោមានសត្វគោចំនួន៣ក្បាលបានលង់ទឹកងាប់ដោយសារប្រជាពលរដ្ឋរស់នៅក្នុងភូមិល្បាំងគាត់យកគោចងទុកនៅផ្ទះចំការស្វាយចន្ទីទំនាបជិតក្បែរមាត់អូរហើយក៏ត្រូវរងនៅទឹកជន់លិច គំហ៑ុកខ្លាំងមកចំតែម្តង។

ក្នុងនៅឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំល្បាំង១ និងឃុំបាតាង ស្រុកលំផាត់ហើយអាជ្ញាធរក៏បានសង្គ្រោះពលរដ្ឋ០៣នាក់ដែលជាប់នៅលើដំបូលផ្ទះដែលទឹកលិចមិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន ។

ចំពោះបញ្ហានេះ លោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះពលរដ្ឋគ្រប់រូបភាពផងដែរ ថែមទាំងបានណែនាំដល់ពលរដ្ឋត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃនៅតែបន្តធ្លាក់ភ្លៀងរលឹមដែលស្ថានភាពជំនន់ពេលឡើងលឿន ស្រកចុះក៏លឿននោះ៕  ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print