រថយន្ត​ដឹក​កុងតឺន័រ​បត់​កោង​ខ្លាំងពេក ក្រឡាប់​កៀប​អ្នក​បើក​បរ​ស្លាប់​ក្នុង​កាប៊ីន ​នៅ​ច្រកផ្លូវ​ចូល​ក្បាល​ឆាយ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:៤០នាទីព្រឹក លើផ្លូវដីក្រហម ត្រង់ចំណុច ផ្លូវចូលក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ស្លាក លេខភ្នំពេញ3A-0645 អ្នកបើកបរឈ្មោះ អ៉ីវ ផាន់ណា ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ​ ខេត្តកំពង់ចាម មានទិសដៅពីភ្នំពេញ មក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ​ បាន​បត់ស្តាំចូលកោងខ្លាំង​បណ្ដាលឲ្យទូកុងតឺន័រក្រឡាប់សង្កត់កៀប អ្នកបើកបរបើកបរបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្តែងតែម្តង ។
គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន១នាក់ឈ្មោះ អ៉ីវ ផាន់ណា អ្នកបើកបររថយន្ត បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងជួយយកចេញពីរថយន្ត ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាង រថយន្ត ១គ្រឿង សមត្ថកិច្ច​កំពុង​ចាត់​ចែង យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print