ភ្នំពេញ ៖ ជាដំណឹងដ៏ត្រេកអរណាស់សម្រាប់ប្រជាពលរដ្ឋ និងសាធារណជន នៅមុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ចំពោះបងប្អូនដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ ឬ រហែក អាចដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅតាមបញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាលប៉ុណ្ណោះ) នៅរៀងរាល់ម៉ោងធ្វើការ ។ នេះបើតាមការប្រកាសសេចក្តីជូនដំណឹងស្តីពីយុទ្ធនាការស្រឡាញ់ប្រាក់រៀលចុះនៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៩ ។
យោងតាមការប្រកាសសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការស្រឡាញ់ប្រាក់រៀលឲ្យដឹងទៀតថា ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ធនាគារជាតិនៃកម្ពុជានឹងរៀបចំយុទ្ធនាការ ស្រឡាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ៕ ដោយ ៖ ជាយក្រុង
...