រាជរដ្ឋាភិបាល ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការត្រៀមទប់​ទល់នឹងគ្រោះទឹកជំនន់ និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ បន្ទាប់ពីក្រសួងធនធានទឹកព្យាកររកឃើញឥទ្ធិពលព្យុះឈ្មោះកាហ្សីគី ( KAJIKI )

ចែករំលែក៖

ភ្នំពេញ ៖ ការធ្លាក់ភ្លៀងយ៉ាងគំហុកជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសង ខាងទន្លេមេគង្គផ្នែកខាងលើ ។ នេះបើយោងតាមការព្យាកររបស់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដែល អង្គភាពនគរដ្រេហ្គនបានទទួលនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ប្រាប់ពីមូលហេតុថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបគួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំង បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុកនៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ។ ដូច្នេះការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ ។

យោងតាមការព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញឲ្យឃើញដូចខាងក្រោមនេះ ៖

– ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ០៨ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១២,៣៥ ម៉ែត្រ ( កម្ពស់ប្រកាសអាសន្ន ១២,០០ ម៉ែត្រ )

– ស្ថានីយជលសាស្ត្រខេត្តក្រចេះ ៖ នៅថ្ងៃទី ០៩ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ២៣,២០ ម៉ែត្រ ( កម្ពស់ប្រកាសអាសន្ន ២៣,០០ ម៉ែត្រ )

– ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម ៖ នៅថ្ងៃទី ១០ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១៥,៧០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )

– ស្ថានីយជលសាស្ត្របាសាក់ ចតុមុខ រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ៩,៤៥ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ )

– ដោយឡែក ចំពោះកម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ។

– ទន្ទឹមនោះ  ទឹកនៅតាមបណ្តាស្ទឹងមួយចំនួន  ក៏បាន  និងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ ។

យោងលើស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹក ដូចបានបញ្ជាក់ជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់​ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវ ការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ៕ ដោយ ៖ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print