សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងលក់សត្វព្រៃខុសច្បាប់ ចំនួន២ទីតាំង នៅក្រុងកំពង់ចាម ដកហូតសត្វព្រៃបានជាច្រើនប្រភេទ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីនៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ បានរួមគ្នាចុះបង្ក្រាបទីតាំងលក់សត្វព្រៃល្មើសច្បាប់ចំនួនពីរទីតាំង ខណៈម្ចាស់ទីតាំងមួយតម្រូវឲ្យបង់ពិន័យជាប្រាក់ និងអប់រំណែនាំ និងម្ចាស់ទីតាំងមួយទៀតមិនបានចាប់ឲ្យបង់ពិន័យទេ គ្រាន់តែដកហូតសត្វទាំងនោះមករក្សាទុកតែប៉ុណ្ណោះ ដែលអ្នកទាំងពីរនាក់សុទ្ធតែបានប្រកបរបរជួញដូរសត្វព្រៃខុសច្បាប់ដូចគ្នា ។

កិច្ចសហការចុះបង្ក្រាបទីតាំងលក់សត្វព្រៃខុសច្បាប់ខាងលើនេះ ចូលរួមដោយ កងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម, លោក ម៉ែន ណូរ៉ា ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ចាម ,អង្គភាពបង្ក្រាបសត្វព្រៃចល័ត (១) ,ក្រសួងកសិកម្ម ដឹកនាំដោយ លោក ស រ៉ោ អនុប្រធានក្រុម និងលោកវរសេនីយ៍ទោ ស៊ូ សារ៉េត ប្រធានក្រុមអាវុធហត្ថលើផ្ទៃប្រទេស ។

សមត្ថកិច្ចឲ្យដឹងថា ក្នុងពេលចុះបង្ក្រាបការលក់សត្វព្រៃធ្វើឡើងចំនួនពីរទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ ចាមរួមមាន ៖

-ទី១-ហាងយីហោ ហាក់សោម មានម្ចាស់ឈ្មោះ ហាក់ សោម ភេទប្រុស អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។ ក្នុងនោះកម្លាំងដកហូតបានសត្វលលកទ្រាំង (រស់) ៣៦ក្បាល ,សត្វលលកបាយ(រស់)៨ក្បាល ,ចាបស្រូវងាប់ក្លាសសេ៣៨,៥០គីឡូក្រាម,លលកទ្រាំងងាប់ក្លាសសេ៤២ក្បាល ,ស្នូកអណ្តើកស្រែ៧ និងបានធ្វើការអប់រំនិងផាកពិន័យនៅនិងកន្លែងចំនួន៣.៥០០.០០០រៀល ។

-ទីតាំងទី២-ហាងម្លប់ខ្នរម្ចាស់ឈ្មោះ ឆែ វាសនា ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពងចាម ដកហូតបានសត្វអណ្តើកស្រែ(រស់) ចំនួន១០ក្បាល និងស្នូកអណ្តើកស្រែចំនួន២៦៩ស្នូក ស្មើនិង៥០,៥០គីឡូក្រាម ។

ក្រោយការបង្ក្រាប និងឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបាននាំខ្លួនម្ចាស់ហាងមកកាន់អង្គភាពរដ្ឋបាលជលផល ដើម្បីមានវិធានការចាត់ការតាមនិតិវិធីបន្តទៀត ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print