ប្រពន្ធកូនអត់ទ្រាំលេង នាំគ្នារត់ចោល ជាប្ដីតូចចិត្តគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីប្រពន្ធ-កូននាំគ្នារត់ចោលអស់ ហើយគ្មានសង្ឃឹមរស់នៅក្នុងខ្សែជីវិតខ្លួនឯង ក៏បែបគំនិតប៉ុនប៉ងបញ្ចប់ជីវិតខ្លួនដោយលេបថ្នាំជាច្រើនគ្រាប់ តែមិនស្លាប់ ធ្វើឲ្យដេកសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចគាស់ទ្វារចូលទៅជួយ ដឹកបញ្ជូនទៅពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមាន​ជ័យ ។
     ប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ប្រាក់ ចន្ថា អាយុ៥៦ឆ្នាំ មានប្រពន្ធ កូន៣នាក់ ។
អ្នកជិតខាងបានឲ្យដឹងទៀតថា បុរសខាងលើ ចូលចិត្តផឹកសុរា ថ្ងៃណាក៏ស្រវឹង ពេលដែលបានស្រវឹងហើយ តែងតែវាយធ្វើបាបប្រពន្ធកូន រហូតដល់ ទ្រាំលែងបាន ប្រពន្ធនាំកូន៣នាក់ចុះចោលបាត់ អស់រយៈពេល២ថ្ងៃកន្លងមកហើយ ។
 ប្រភពដដែលបានបន្តទៀតថា នៅព្រឹកមុនកើតហេតុ គេឃើញបុរសខាងលើ កាន់ថ្នាំជាច្រើនបន្ទះមកអង្គុយហែកប្រលេះ ខាងមុខផ្ទះ រួចក៏ដើរឡើងទៅលើផ្ទះបាត់ លុះដល់វេលាម៉ោង១១និង២០នាទីទៅហើយ មិនឃើញបុរសខាងលើ ចេញមកឡូឡាដូចសព្វដងទៀត ទើបសង្ស័យ ពាក់ព័ន្ធឃើញអង្គុយ បេះប្រលេះថ្នាំ ក៏ទៅ​គោះទ្វារហៅ តែមិនឆ្លើយ រាយការណ៍ទៅសមត្ថកិច្ច រួមគ្នាជាមួយពលរដ្ឋជិតខាង គាស់ទ្វារចូលមើលជាក់ស្តែង បុរសពោះម៉ាយ២ថ្ងៃ កំពុងក្នុងសភាពសន្លប់ ដេកស្តូក ផ្អើលឆោឡោ ហៅរថយន្ត ដឹកបញ្ជូនទៅគ្លីនិកឯកជនតែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print