ភ្នំពេញ៖តុលាការបានកំណត់កាលបរិច្ឆេទសាជាថ្មី ហេីយ ចំពោះសាលក្រមសំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែង ថា សាលក្រមនេះ នឹងប្រកាសនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទី ។
សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ចំនួន២បទចោទ គឺទី១ បទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទី២ បទ “ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរៀងរាល់ខែ និងហាមធ្វើដំណើរទៅក្រៅប្រទេសជាដើម ៕
...