រឿងប៉ូលិសបាញ់បោះសេរី ៖ លោក ស ថេត បញ្ជាអោយចាត់វិធានការជាបន្ទាន់ មិនត្រូវទុកអោយខូចឈ្មោះដល់មន្ត្រីនគរបាលទូទៅឡេីយ

ចែករំលែក៖

ភ្នំពេញ៖អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការបញ្ជាដោយផ្ទាល់ទៅកាន់លោក លោកស្រីស្នងការង នាយ នាយរងការិយាល័យ អធិការ អធិការរង និងនាយប៉ុស្តិ៍ទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់ បេីក្នុងករណីមានមន្ត្រីប៉ូលិសរូបណាធ្វេីការបាញ់បោះសេរី ។

ហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ថា សមត្ថកិច្ចត្រូវចាប់ខ្លួន ដេីម្បីនាំយកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមនីតិវិធីច្បាប់ មិនត្រូវទុកអោយខូចឈ្មោះដល់មន្ត្រីនគរបាលទូទៅឡេីយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print