ភ្នំពេញៈ ដើម្បីបញ្ជៀបការយល់ដឹងពីតម្លៃនៃបរិស្ថាន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាដើម្បីសណ្តាប់ធ្នាប់ល្អ និងថែរក្សាបរិស្ថានអនាម័យដោយការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល នេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលអញ្ជើញជាអធិបតីដេីម្បីអបអរសាទរទិវាពិភពលោកស្អាត កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយសហការជាមួយក្រុមហ៊ុនស៊ិនទ្រី ធ្វេីអនាម័យបរិស្ថាន និងបានផ្សព្វផ្សាយអំពីការវិចខ្ចប់ទុកដាក់សំរាមដល់ប្អូនប្រជាពលរដ្ឋ នៅផ្លូវលេខ១១០ គល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ពិធីអបអរសាទរទិវាពិភពលោកស្អាតនេះបានធ្វើឡើងដើម្បីជំរុញអោយប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការអោយតម្លៃទៅលើបរិស្ថាន អនាម័យ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ដែលកំពង់រស់នៅក៍ដូចជានៅតាមទីសាធារណៈផ្សេងៗទៀត ។ ពិភពលោកស្អាត់គឺផ្តើមចេញពីយើងទាំងអស់ចូលរួមថែរក្សាបរិស្ថានអនាម័យតាម រយះការវិចខ្ចប់ ទុកដាក់សំរាម អោយបានត្រឹមត្រូវ ។
លើសពីនេះពិធីនេះគឺជាការ ពន្ញាក់ស្មារតីដល់ប្រជាពលរដ្ឋនិងអ្នកលក់ដូរតាមបណ្តោយផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌកុំបោះចោលសំរាមនិងកាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមអោយបានត្រឹមត្រូវនិងទុកដាក់នៅកន្លែងដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូលសំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាម សូមកុំបោះចោលពាសវាលពាសកាលតទៅទៀតព្រោះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថាន ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌ សូមអំពាវនាវដោលទទូចដល់ប្រជាពលរដ្ឋ កុំយកសំរាមនិងកាកសំណល់ផ្សេងៗទៅបោះចោលតាមទីសាធារណៈ សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត់ ពិភពលោកស្អាត សណ្តាប់ ធ្នាប់ល្អ បរិស្ថានស្អាត អនាម័យល្អ ៕ សណ្តោស