ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានរងរបួ សធ្ងន់ស្រាល និងអ្នកភូមិផ្សេងទៀ តភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ខណៈកំពុងតែបូជាសព ដោយជីកដីដាក់បង្គោលរាក់ បណ្តាលឲ្យដួល និងនិងបែកកាណុងជ័រផ្ទុះ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះទេព សុង ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបា នឲ្យដឹងថាអ្នករងរបួសមានឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទី២មានឈ្មោះឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ ទី៣មានឈ្នាន់ សុរ៉ាវី ភេទប្រុស ៤ឈ្មងមិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ទី៥មានឈ្មោះគង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំនិង៦ឈ្មោះប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់រស់នៅភូមិ ត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបន្តថានៅមុនពេលកើតហេតុ មានអ្នកភូមិនិងម្ចាស់ផ្ទះបាននាំ គ្នាលើកដាក់ ម៉េន និងដុតកាំជ្រួចដើម្បីបូជាសពខណៈកំពុងតែដុតបូជាមិនប្រយត្ន័ ក៏ដួលកាណុងជ័របាញ់កាំជ្រួច បណ្បណ្តាលឲ្យផ្ទុះកាំជ្រួចបង្ កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នជនរងគ្រោះទាំង៦នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារតែមកពីម្ចាស់ដុតកាំជ្រួ ច ជីកដីដាក់បង្គោលរាក់ បណ្តាលឲ្យដួល និងនិងបែកកាណុងជ័រផ្ទុះតែម្តងទៅ ៕ យឹម សុថាន