បើកម៉ូតូជែងរថយន្តមួយគ្រឿងស្របទិសគ្នា ទៅបុករថយន្តមួយគ្រឿងទៀតបើកច្រាសទិសគ្នារងបួសធ្ងន់មនុស្សប្រុស-ស្រី២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ យ៉ាងហោចណាស់ក៏មានមនុស្សប្រុស-ស្រីចំនួន២នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្ត កាលពីរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ៤០៧-៤០៨ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1V.0378 បានបើកបរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿង បើកស្របទិសគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានទៅបុករថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B.0841 បនណ្តាលឲ្យអ្នកបើកបរម៉ូតូប្រុសបាក់ដៃខាងឆ្វេង និងអ្នករួមដំណើរបាក់ជើងខាងឆ្វេងរងបួសធ្ងន់ ម៉ូតូខូចខាតផ្នែកខាងមុខធ្ងន់ រថយន្តខូចខាតស្រាល។

លោកនាយរងការិយាល័យបានបញ្ជាក់ថា៖ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះទាំង២នាក់មិនត្រូវបានទាន់ស្គាល់ឈ្មោះនៅឡើយ ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាន នគរបាលខេត្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកវត្ថុតាងយកមករក្សាទុកនៅស្នងការដ្ឋាន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕នីមវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print