កម្លាំងទាហានអាកាស និងថ្មើរជើងឥណ្ឌា ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅព្រំដែន

ចែករំលែក៖

កម្លាំងទាហានឥណ្ឌាបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ​នៅរដ្ឋ​ Arunachal Prasesh ​ស្ថិត​ក្នុងទីតាំងយុទ្ធសាស្ត្រ ជាប់ព្រំដែនជាមួយប្រទេសចិន​ ។

សារព័ត៌មានឥណ្ឌាបានផ្សាយថា កងពលលេខ​១៧​របស់ឥណ្ឌា​បានចូលរួមធ្វើសមយុទ្ធ ដែលមានឈ្មោះថា​«​Him Vijay»អូសបន្លាយរយៈ​១ខែ នៅតំបន់ភ្នំស្ថិតនៅភាគឦសាន នៃរដ្ឋ  Arunachal Pradesh ។ តំបន់ខាង​លើស្ថិតនៅមិនឆ្ងាយពីខ្សែបន្ទាត់ព្រំដែន  LAC ​បែងចែកទឹកដីឥណ្ឌានិងចិន​ ។

សមយុទ្ធនោះមានការចូលរួមពី កម្លាំងទាហានប្រមាណ​៥ពាន់នាក់​ និង រថក្រោះ ​រថពាសដែក​កាំភ្លើងធំ​​ ប្រព័ន្ធមីស៊ីលការពារដែនអាកាស​​ …។ ក្រៅពីនេះ​ក៏មានយន្តហោះ C-17 Globemaster-III, C-130J Super Hercules រួមជាមួយយន្តហោះដឹកជញ្ជូន AN-32 ឧទ្ធម្ភាគចក្រ Chinook មកពីកម្លាំងទាហានអាកាស ក៏​បានចូលរួមនៅក្នុងសមយុទ្ធនោះដែរ​ ដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាម​។ សមយុទ្ធខាងលើ បានឡើងគម្រោងតាំងពី ខែមិថុនា ឆ្នាំ​២០១៩។

កាលពី ខែកញ្ញាកន្លងមក​កម្លាំងទាហានអាកាសឥណ្ឌា​បានរៀបចំ និងដំណើរការផ្លូវចុះចត់និងហោះហើរ​ទី​៨ សម្រាប់យន្តហោះចម្បាំង នៅក្នុងតំបន់​ Vijaynagar ​ស្រុក​ Changlang ក្នុងរដ្ឋArunachal Pradesh។

ឥណ្ឌាមានខ្សែបន្ទាត់ព្រំដែនជាប់ប្រទេសចិន ប្រវែង ជាង​៤ពាន់គីឡូម៉ែត្រ ចាប់តាំងពីតំបន់ កាស្មៀរ រហូតដល់​រដ្ឋ​ Arunachal Pradesh ​៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print