ខេត្តកំពង់ធំ ៖ អ្នកបើកបរម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នាបណ្ដាលអោយបុរម្នាក់ស្លាប់ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃអាទិត្យ ០៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង ២៥នាទី លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយបុរសម្នាក់ស្លាប់ ខូចខាតម៉ូតូ០១គ្រឿងម៉ាកហុងដាវេវC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1AU.2274 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ យ៉ន.វ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ) (ពាក់មួកសុវត្ថិភាព) មុខរបរកម្មករ ។
ចំណែកម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ផ្លាកលេខគ្មាន សណ្តោងរ៉ឺម៉ក (បើកបរទឹសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ ហុងដាវេវ(i)ឈ្មោះ យ៉ន.វ៉ា បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករ៉ឺម៉ក ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ ៕ ប៊ុនរិទ្ធី