ខេត្តកណ្តាល៖ មានយុវតីម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួនបានកើតហេតុថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០១៥វេលាម៉ោង១៤និង៣០នាទី នៅត្រង់ចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឆី សុខី ភេទស្រី អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុ ជាមួយឪពុកមានឈ្មោះងិល ធី អាយុ៧០ឆ្នាំ ម្តាយមានឈ្មោះពៅ ផាន អាយុ៥០ឆ្នាំ ។
លោកនៅ នឿន នាយប៉ុស្តិ៍នគរបាលឈើទាលបានអោយដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៩និង៣០នាទី ជនរងគ្រោះបានផឹកថ្នាំពុលប៉ុនប៉ងសម្លាប់ខ្លួន បន្ទាប់មក ក្រុមគ្រួសារបានដឹកជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្សី លុះមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានដឹងថា គ្មានសង្ឈឹម ក្រុមគ្រួសារយកមកផ្ទះវិញ ជិតដល់ផ្ទះហើយ ជនរងគ្រោះបានដាច់ខ្សល់ស្លាប់តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបច្ចេកទេសស្រុកបានចុះទៅត្រួតពិនិត្យ និងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រៃពណី ៕
ដោយ៖ សណ្តោស