ប្រធានបទ«ផលប្រយោជន៍ បណ្តាប្រទេសតូចប្រទេស មធ្យម និងសន្តិសុខរួម»

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរដោយ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៩ បានចូលរួមក្នុងវេទិកាសៀងសានលើកទី៩នៅទីក្រុងប៉េកាំង ដែលនៅក្នុងវេទិការសៀងសាននេះត្រូវបានពិភាក្សាលើប្រធាន បទសំខាន់ៗ ដែលពាក់ពន្ធ័នឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
ថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គលើកទី៣ ក្រោមប្រធានបទ«ផលប្រយោ ជន៍នៃរាល់បណ្តាប្រទេសតូចប្រទេសមធ្យម និងសន្តិសុខរួម» សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថាៈ វេទិកាសៀងសាន ជាឱកាសដ៏ល្អប្រសើរមួយ លើកឡើងពីក្តីកង្វល់រួម និងរកដំណោះស្រាយជា មួយគ្នាលើបញ្ហាទាំងនោះ។
តាមរយៈវេទិកាសៀងសានលើកទី៩ នេះ សម្តេចពិជ័យសេនា លើកឡើងនូវបញ្ហាប្រឈមចំនួន ៣ ទៅកាន់កិច្ចប្រជុំរួមមាន៖
ទី១៖ ក្នុងទិដ្ឋភាពទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិ តែងផ្តោតសំខាន់ពីសក ម្មភាពនៃប្រទេសមហាអំណាចធ្វើការសិក្សាពន្យល់ពីឫសគល់ នៃជម្លោះរបស់ពួកគេ ហើយស្វែងរកវិធីធ្វើយ៉ាងណាឱ្យមានតុល្យភាពអំណាច រវាងមហាអំណាច ដែល គេជឿថានេះជាភាពចាំបាច់ដើម្បីរក្សាសន្តិភាពពិភពលោក។ សម្តេចពិជ័យសេនាបញ្ជាក់ថាៈ គេច្រើនតែមើល រំលងពីផល ប្រយោជន៍ និងសំណូមពររបស់ប្រទេសតូច និងមធ្យម យ៉ាង ច្រើន គេបានត្រឹមតែបង្ហាញការអាណិតអាសូរចំពោះប្រទេសតូចនិងមធ្យមប៉ុណ្ណោះ។ ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យមត្រូវគេបង្ខំឱ្យលះបង់ផលប្រយោជន៍ជាតិខ្លួនដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។ សម្តេចពិជ័យសេនា បញ្ជាក់ទៀតថា «ផ្អែកតាមប្រវត្តិសាស្រ្ត យើងដឹងហើយថានៅពេលដែល ប្រទេសមហាអំណាចមានទំនាស់នឹងគ្នាប្រទេសតូច និងមធ្យមត្រូវបានគេចាប់បង្ខំឱ្យជ្រើសរើសភាគីជម្លោះណាមួយ ឬពេលខ្លះទៀតមហាអំណាចជាអ្នកធ្វើការកំណត់ជំនួសតែម្តង។ នៅពេលដែលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបសសម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ»។
ទី២៖សម្តេចពិជ័យសេនាបញ្ជាក់ថាៈទោះយើងបានឃើញ បញ្ហាទី១ ខាងលើនេះ យើងនៅតែមិនអាចគេចផុតបាន ។ ពិភពលោកសព្វថ្ងៃគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពឹង ពាក់គ្នាទៅវិញទៅមក។ គ្មានប្រទេសណាដែលអាចរស់ នៅម្នាក់ឯង ដោយគ្មានការទាក់ទងជាមួយពិភពខាងក្រៅឡើយ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។ យ៉ាងណាមិញ នៅពេលដែលយើងបើកចំហទៅកាន់ពិភព លោក យើងច្បាស់ជានឹងត្រូវប្រាស្រ័យទាក់ទងគ្នា រងឥទ្ធិពលពីទង្វើនៃប្រទេសដទៃ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ។ ក្នុងន័យនេះ សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា «ទោះចង់ឬមិនចង់ ត្រូវតែទាក់ទងជាមួយប្រទេសទាំងអស់លើពិភពលោកជាទូ ទៅការទាក់ទងនេះមិនមែនគ្មានភាពលំអៀងទៅរកប្រទេសធំនោះទេ នេះជាបញ្ហាប្រឈមមួយទៀត»។
ទី៣៖ ភាពផ្ទុយគ្នា ឬទំនាក់ទំនងជាវិចារវិទ្យាក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងទិដ្ឋភាពមួយ ប្រទេសនីមួយៗចាំបាច់ត្រូវស្វែង រកផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យបានច្រើនតាមដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែក្នុងទិដ្ឋភាពម្យ៉ាងទៀតគេត្រូវប្រកាន់ខ្ជាប់គោល ការណ៍សីលធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែបញ្ហាគឺស្មុគ្រស្មាញ ព្រោះមានសំនួរលំបាកមួយដែលបានចោទ ឡើង៖ នៅពេលផលប្រយោជន៍ជាតិ មានទំនាស់នឹងគោល ការណ៍សីល ធម៌អន្តរជាតិតើមួយណាគួរមានអាទិភាពជាង? បើយកល្អគួរមានទាំង ២ ប៉ុន្តែតថភាពគឺផ្សេងពីទ្រឹស្តី។
ក្នុងតថភាពជាក់ស្តែងយើងឃើញថា ពេលខ្លះប្រទេសធំៗ និងជាមហាអំណាចអាចស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ដោយពុំសូវគិតដល់គោលការណ៍សីលធម៌អន្តរជាតិទេ។ ផ្ទុយទៅវិញប្រទេសតូច និងមធ្យមមិនអាចធ្វើបែបនោះបានឡើយ។ ពេលដែលប្រទេសតូច និងមធ្យមព្យាយាមធ្វើបែបនេះ ពួកគេច្រើនត្រូវបានរារាំងដោយលើកពីគោលការណ៍សីលធម៌អន្តរជាតិ។ ជាក់ស្តែងក្នុងករណីកម្ពុជាផ្ទាល់ ទោះបី ជារាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងធ្វើគ្រប់យ៉ាងជាប្រយោជន៍ដល់ប្រជាជននិងជាតិខ្លួនក៏កម្ពុជានៅតែទទួលសម្ពាធពីប្រទេ សមួយចំនួន ដែលរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្សសេរីភាព និងប្រជាធិបតេយ្យ។
ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ សង្កត់ធ្ងន់ទៀតថាៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្រទេសតូច និងមធ្យម ចំពោះកម្ពុជាផ្ទាល់ រាជរដ្ឋាភិបាលបានប្រកាសអំពីនយោបា យ «កែទម្រង់ផ្ទៃក្នុង បង្កើនចំណងមិត្តភាពអន្តរជាតិដោយផ្អែកលើគោលការណ៍អធិបតេយ្យ និងឯករាជ្យភាព»។ ផ្អែកលើគោលនយោបាយនេះ កម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង សហគមន៍អាស៊ាន និងអង្គការអន្តរជាតិនានា ដូចជាអង្គការស ហប្រជាជាតិជាដើម»។ នៅក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៩ នេះ វាគ្មិនមកពីបណ្តាលប្រទេសដ៏ទែទៀត ចូលរួមពិភាគ្សាផ្លាស់ប្តូរយោបល់ ទាក់ទងនឹងប្រធានបទថ្មីៗស្តីអំពីទំនាក់ទំនងប្រទេសមហា អំណាច និងសណ្តាប់អន្តរជាតិ ការគ្រប់គ្រងហានិភ័យសន្តិ សុខនៅអាស៊ីប៉ាស៊ីហ្វិកការគ្រប់គ្រងអាវុធអន្តរជាតិ សន្តិសុខសកល និងការផ្លាស់ប្តូរទស្សនៈវិស័យ ទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ៕សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print