ជនសង្ស័យម្នាក់ត្រូវម្ចាស់រថយន្តចាប់បានពេលគេកំពុងសម្រួលគ្នារឿងគ្រោះថ្នាក់ចរាចរ បន្លំលួចកាច់កញ្ចក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជសង្ស័យប្រុសស្រី២នាក់ បានឆ្លៀតឱកាសបន្លំលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿងបានសម្រេច ហើយរត់គេចខ្លួន ខណៈដែលជនរងគ្រោះកំពុងតែសម្របសម្រួលគ្នាក្នុងករណីគ្រោះថ្នាក់ចរាចរ តែត្រូវម្ចាស់រថយន្តដឹងខ្លួនទាន់បើកដេញតាមចាប់បានម្នាក់ យកប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខភោជនីយដ្ឋានបឹងមាស សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានប្រុសស្រីចំនួន២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូម៉ាកហុងដាស្កូបពី ពាក់ស្លាកលេខកណ្ដាល 1G-4900 រីឯរថយន្តរងគ្រោះ ម៉ាកFORD ស៊េរីខ្ពស់ ពណ៌ខ្មៅ ពាក់ស្លាកលេ 2BG-9568 បើកបរដោយយុវជនម្នាក់ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុ រថយន្តរងគ្រោះបាន ជួបគ្រោះថ្នាក់ចរាចរ ជាមួយម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ ប៉ុន្តែគ្រោះថ្នាក់តិចតួចប៉ុណ្ណោះ រួចក៏ឈប់ជជែករកខុសរកត្រូវ រហូតសម្របសម្រួលចប់ ដោយមិនមាននរណាសងនរណានោះឡើយ រួចខាងម៉ូតូបានបើកម៉ូតូចេញបាត់ទៅ ។ ស្រាប់តែបន្តិចមកក៏មានគេមកប្រាប់ថា មើលរថយន្តរបស់ខ្លួន តើមានបាត់សម្ភារអ្វីឬអត់ ? ទើបដឹងថាបាត់កញ្ចក់ម្ខាងផ្នែកខាងស្ដាំ។ ភ្លាមនោះម្ចាស់រថយន្តបានបើករថយន្តដេញដល់រង្វង់ព្រហ្ម ក៏ផ្ដួលម៉ូតូចោលរត់ តែត្រូវសមត្ថកិច្ចចាប់បានជនសង្ស័យ១នាក់  និងដកហូតកញ្ចក់រថយន្តនៅក្នុងស្បោងខ្មៅ ។
បន្ទាប់ពីកើតហេតុ
ជនសង្ស័យ រួមវត្ថុតាង ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលជ្រោយចង្វាដើម្បីសាកសួរ និងចាត់ការបន្ត
តាមនីតិវិធី៕ជ្រោយពេជ្រ

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print