ប្រពន្ធមិនឲ្យខ្ចីលុយ១០ដុល្លារ ចិត្តសឿងចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសជាជាងចម្លាក់ឆ្លាក់រូបម្នាក់ ខឹងប្រពន្ធ មិនឲ្យខ្ចីលុយ១០ដុល្លារចងកសម្លាប់ខ្លួន បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើផ្ទះជាន់ទី២នឹងជាកន្លែង ហាលខោអាវ ក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើកក្រុងសៀមរាប ។

ក្រោយទទួលបានសេចក្ដីរាយការណ៍ មន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានចុះពិនិត្យកន្លែងកើតភ្លាមៗ ។

សមត្ថកិច្ចបានឲ្យថា ជនរងគ្រោះមានឈ្មោះ ឃួន ផុស ភេទប្រុស អាយុ២៤ ឆ្នាំ ជាតិខ្មែរមានស្រុកកំណើតនៅភូមិ នគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានមុខរបរ កម្មករជាងចម្លាក់ឆ្លាក់រូប។

ក្រោយពិនិត្យសពលើខ្លួនសពយើងឃើញថា ផ្នែកករមានស្នាមរឹតកប្រវែង២៥សង់ទីម៉ែត្រ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក(ធ្វើអតឃាត)ពិតប្រាកដ មែន។

សមត្ថកិច្ចបានអោយដឹងថា តាមការសាកសួរស្ត្រីជាប្រពន្ធ ឈ្មោះ សន ពុធសា បានបំភ្លឺថាប្តីខ្ញុំបានឈ្លោះជាមួយខ្ញុំបន្តិចបន្តួច នៅម៉ោង១៩.០០នាទី ថ្ងៃទី២៦តុលា២០១៩ រឿងខ្ទីលុយ១០ដុល្លារ ប៉ុន្តែខ្ញុំថាមិនមានទេ ហើយក៏ខឹងតែម្ដង  ខ្ញុំបានឲ្យយកទូរស័ព្ទទៅបញ្ចាំតែប្តីខ្ញុំមិនព្រម ដោយ គាត់បានដេកលេងទូរសព្ទនៅក្នុងបន្ទប់ ក្បែរខ្ញុំរហូតដល់ម៉ោង៣និង៣០នាទីជិតភ្លឺ ចូលថ្ងៃទី២៧តុលាឆ្នាំ២០១៩ខ្ញុំក៏បានដេកលក់ទៅ  លុះរហូតដល់ម៉ោង៦ព្រឹកខ្ញុំបានភ្ងាក់ពីដេក មិនឃើញប្តីនៅក្នុងបន្ទប់នោះទេ។ ពេលនោះខ្ញុំបានដើរឡើងទៅជាន់លើក៏ស្រាប់តែឃើញ ប្តីរបស់ខ្លួន ចងកស្លាប់បាត់ទៅហើយរួចក៏បានប្រាប់ម្ចាស់ផ្ទះឲ្យជួយហៅនគរបាល មកជួយអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយបានពិនិត្យយ៉ាងម៉ត់ចត់ និងបំភ្លឺពីស្ត្រីជាប្រពន្ធ រួច បានប្រគល់ សពជន រងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print