ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ខែវិច្ឆិកានេះ បណ្តារាជធានី-ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយ និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃចន្ទទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសជូនដណឹងបញ្ជាក់ថា សម្ពាធទាបសកម្ម (Active Low Pressure) មួយបាននិងកំពុងធ្វើដំណើរចូលមកដល់​ សមុទ្រចិនខាងត្បូង ។ តាមការព្យាករសម្ពាធទាបសកម្មនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ ដែលអាចមានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ។ ដូច្នេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ កូនព្យុះនេះនឹងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយឥទ្ធិ​ពលរបស់វាទៅជាសម្ពាធទាបសកម្ម (Active Low)វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

 ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ស្ថានភាពដូចខាងលើនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានស្ថានភាពលក្ខណៈដូចខាងក្រោម ៖

១- បណ្តារាជធានី ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ។

២- បណ្ដាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។

ក្រសួងធនធានទឹក ក៏បានជម្រាបជូនសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នានាដែលបង្កដោយបាតុភូតធាតុអាកាសនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print