កម្ពុជាជាមិត្តល្អរបស់ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែប្រពៃរវាងកងទ័ពបរទេសទាំងពីរ  

ចែករំលែក៖

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃ ១ កេីត ខែកក្តិក ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ២៨ ខែ តុលា ឆ្នាំ ២០១៩នៅ វិមាន “មិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈ ប្រតិភូកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកឧត្តមសេនី យ៍ទោ REN JANBING នាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារ ចម្រុះ គណៈកម្មាការយោធាមជ្ឈឹមចូលជួបសម្តែងការ គួរសមក្នុងឱកាសដែលលោក អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ REN JANBING ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលឆ្លៀត ពេលដ៏មមាញឹកអនុញ្ញាត ឲ្យលោកនិងប្រតិភូចូលជួបសម្តែងការគួរ សមនាឱកាសនេះ ។                                            ឯកឧត្តម មានប្រសាសន៍ទៀតថាៈ កម្ពុជា ជាមិត្តល្អរបស់ចិនមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែប្រពៃ រវាងកង ទ័ពប្រទេសទាំងពីរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ក្រសួងការពារប្រទេសចិន ជានិច្ចកាលតែងតែ ជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជា ពិសេស ជួយដល់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ទាំងមធ្យោបាយ សម្ភារ បរិក្ខារ និងបណ្តុះ បណ្តាលធនធានមនុស្សដល់(ខ.ភ.ម) ជារៀងរាល់ឆ្នាំ បញ្ជាក់ពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ រវាងកងទ័ព និងប្រជាជនប្រ ទេសទាំងពីរកាន់តែប្រសើរឡេីងថែមទៀត ពីមួយថ្ងៃទៅមួយ ថ្ងៃ។

យេីងសង្ឃឹមនិង ជឿជាក់ពីមិត្តភាពដែកថែប ដែលភាគីមិត្ត តែងតែជួយជ្រោមជ្រែងដល់(ខ.ភ.ម)ក្នុងរយះពេលកន្លង មក និងទៅអនាគតផងដែរ ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print