កាយដីប្រទះឃើញគ្រាប់១០៥មីលីម៉ែត្រព្រលឹងចុងសក់

ចែករំលែក៖

ខេត្តកណ្ដាល៖ គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ត្រូវបានអ្នកភូមិប្រទះឃើញ ខណៈដែលពួកគាត់​បាន​ជួលគ្រឿងចក្រកាយដី យកទៅចាក់ធ្វើផ្ទះកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ។

តាមប្រភពបានឲ្យដឹងថា មុនពេលប្រទះឃើញ ខណៈដែលឈ្មោះជ្រេង ប៊ុនស្រេង បានជួល​គ្រឿងចក្រ ទៅកាយដីរបស់គាត់នៅចំណុចខាងលើដើម្បីយកមកចាក់ធ្វើផ្ទះ ស្រាប់តែប្រទះឃើញគ្រាប់​មិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ ផ្អើលព្រលឹងចុងសក់ម្នាក់ៗ។ ពេលនោះឈ្មោះប៊ុន​ស្រេង ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានឲ្យជួយអន្ដរាគមន៍ ។

ក្រោយពីចុះពិនិត្យយុទ្ធភ័ណ្ឌខាងលើហើយ អាជ្ញាធរក៏បានរាយការណ៍ដល់ស៊ីម៉ាក់ឲ្យចុះយក​គ្រាប់ទៅទៅកម្ទេចចោល ៕

IMG-20151231-WA0053

IMG-20151231-WA0052

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print