ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការងារគណបក្ស និង ក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌ សង្កាត់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ នារសៀលថ្ងៃអាទិត្យ៨កើតខែកត្ដិក ឆ្នាំកុរឯក័សព.ស២៥៦៣ត្រូវនិងថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១៩ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះគឺផ្តោតសំខាន់ទៅលើការតាមដានត្រួតពិនិត្យការងារគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្ក្កាត់ការពង្រឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានសកម្មភាព របស់ក្រុមប្រឆាំងក្រៅច្បាប់ ។
ក្នុងឱកាសនេះដែរ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ក៏បានឧបត្ថម្ភ ថវិកា ៣,៥០០,០០០ រៀល លោក ជា ពិសី អភិបាលនៃគណៈអភិ បាលខណ្ឌឫស្សីកែវ និងជាប្រធានគណបក្សខណ្ឌ ឧបត្ថម្ភ ៣,៥០០,០០០រៀល ជូនសង្កាត់ទាំង ៧ ក្នុងខណ្ឌឫស្សីកែវ ដើម្បីធ្វើពិធីហូបអុំបុករួមគ្នានេះ ផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print