ភ្នំពេញ៖នៅយប់ម៉ោងប្រហែលជា៨ជាងមានប្រជាការពារប្រទះឃើញសពទារកដែលត្រូវម្តាយឪពុកចិត្តខ្មៅបានបង្កើតគ្នាហើយយកទៅបោះចោលលើគំនរសំរាមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌បង្កមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
០៩នឹង៥៥នាទីយប់ថ្ងៃទី០៣ខែវិច្ចិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ
៩០៧នៅចំណុចជាប់នឹងរបងសាលាបឋមសិក្សាទួលសង្កែដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីប្រជាការពារសង្កាត់ទួលសង្កែ1បានអោយដឹងថាមុនពេលកើតហេតយុម៉ោងប្រហែលជា៨យប់គឺមានអ្នករស់នៅក្បែរនឹងកន្លែងកើតហេតុប្រាប់ថាមានក្មេងកាយសំរាមទៅឃើញមានសពទារកច្រកក្នុងថង់ពណ៌សហើយសពមានប្រឡាក់សុទ្ធតែឈាមដោយមានទងផ្សិតទើបបង្កការភ្ញាក់ផ្អើលទៅដល់នឹងប្រជាការពារនឹងបងប្អូនប្រជាពលរដ្ឋនាំគ្នាខឹងយ៉ាងខ្លាំងទៅលើម្តាយនឹងឪពុកចិត្ត
ខ្មៅដោយបង្កើតគ្នាហើយចោលគ្នាទៅគំនសំរាមបែបនេះមិនដឹងថាមានមូលហេតុអីនោះទេបានជាដាច់ចិត្តហ៊ានធ្វើដល់ថ្នាក់នេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចរួមជាមួយបងប្អូនប្រជាពលរដ្ឋនាំគ្នាលើសពក្មេងប្រុសទើបតែកើតយកបូជានៅវត្តទួលសង្កែផងដែរ៕ធឿនព្រែកជ័យ