ខេត្តសៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបងធំ២ក្រុមឈ្លោះគ្នា កើតជាគំនុំរហូតឈានដល់ដេញកាប់ចាក់គ្នាផ្អើលក្រុងទសៀមរាបដែលជាក្រុងទេសចរណ៍ បណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កាប់ចាក់គ្នានេះបានកើតឡើងនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩ចំណុចមុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះមានស្ថានទម្ងន់ទោសជនបង្កមានគ្នាជាច្រើននាក់បាននាំគ្នាជិះម៉ូតូមកកាប់ជនរងគ្រោះឈ្មោះ ពៅ វណ្តេត ភេទប្រុសអាយុ ២៥ឆ្នាំ បុគ្គលិកក្លឹបស្នុកឃ័រផាត់អាន ខណៈកំពុង ជិះម៉ូតូចេញពីធ្វើការ បណ្តាលឲ្យធ្ងន់ ជាច្រើនកន្លែង ហើយត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យឯកជន សឹង រិទ្ធីរ៉េត ដោយគ្មានលទ្ធភាពសង្គ្រោះខាងមន្ទីរពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែជនរងគ្រោះបានស្លាប់តាមផ្លូវ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះអាចកើតឡើងដោយសារគំនុំ រវាងបងតូចបងធំ។សមត្ថកិច្ចបញ្ជាក់ថា បច្ចុ ប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនបក្ខពួកជនបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី