មានអ្នកស្លាប់និងរបួសជិត១០០នាក់ដោយសារតែការវាយប្រហារពីក្រុមខ្មាន់កាំភ្លើង ទៅលើរថយន្តដឹកកម្មការ និងថ្នាក់ដឹកនាំក្រុមហ៊ុនខួងរ៉ែមាសរបស់កាណាដា នៅក្នុងប្រទេស Burkina Faso ។ ការវាយប្រហារ បើទោះបី មានក្បួនរថយន្តសន្តិសុខក្នុងតំបន់អមការពារក្តី ។
សារព័ត៌មាន RT បានផ្សាយថា ការវាយប្រហារខាងលើបណ្តាលឲ្យស្លាប់៣៧នាក់ និង ជាង៦០នាក់រងរបួសធ្ងន់ ។ ការវាយប្រហារបង្កឡើងដោយក្រុមខ្មាន់កាំភ្លើងមកពី តំបន់ភាគខាងកើតប្រទេស Burkina Faso ។ នៅពេលនេះមិនទាន់អាចកំណត់ថាតើ ក្រុមវាយប្រហារជាក្រុមណានៅឡើយទេ ហើយការវាយប្រហារនៅចម្ងាយពីអណ្តូងរ៉ែមាស ប្រមាណ៤០ គីឡូម៉ែត្រ
ក្រុមហ៊ុនខួងរ៉ែមាស SEMAFO បានប្រកាសថា«បច្ចុប្បន្នតំបន់ជុំវិញ អណ្តូងរ៉ែមាស Bongou ត្រូវបានការ ពារ និងរក្សាជាសម្ងាត់ ហើយសកម្មភាពខួងយករ៉ែនៅតែដំណើរការធម្មតាដដែល។ យើងកំពុងតែធ្វើការ ជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ដើម្បីធានាសន្តិសុខដល់ បុគ្គលិក និង អ្នកគ្រប់គ្រង នៅទីនោះចៀសផុតពីការវាយប្រហារ»។
កាលពីខែសីហា ឆ្នាំ២០១៨ ក្បួនរថយន្តរបស់ក្រុមហ៊ុន SEMAFO ក៏រងការវាយប្រហារនៅក្នុងតំបន់ខាងលើនោះឡើយ។ ក្រុមហ៊ុននេះមានទីតាំងនៅក្នុងប្រទេសកាណាដា ដោយមានសកម្មភាព រុករក និងខួងយករ៉ែមាសនៅតំបន់អាហ្វ្រិកខាងលេច។
ប្រទេស Burkina Faso ស្ថិតនៅអាហ្វ្រិកខាងលិច ជាប្រទេសក្រីក្រ ហើយធ្លាក់ចូលក្នុងអំពើហិង្សា រយៈពេល៤ឆ្នាំកន្លងមក បង្កឡើងដោយក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាលកៃដា និង IS ៕