ចិន-អាមេរិក ពន្យារពេលចុះកិច្ចព្រមព្រៀងដល់ចុងឆ្នាំ​២០១៩

ចែករំលែក៖

ដោយសារតែគម្រោងពិភាក្សានៅក្នុងប្រទេសឈីលីត្រូវលុបចោល ពេលនេះអាមេរិកនិងចិនបានសម្រេចព្យាពេលជួបពិភាក្សា​និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដល់ចុងឆ្នាំ​២០១៩ នេះ។

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការពន្យារពេល គឺដោយសារតែភាគី​ទាំងពីរកំពុងតែពិភាក្សា ទៅលើ លក្ខខណ្ឌមួយចំនួន ក៏ដូចជាទីតាំង ដែលត្រូវជួបពិភាក្សា​។ មន្ត្រីអាមេរិក បានឲ្យដឹងថា ភាគីទាំងពីរ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដំណាក់កាលទី​១ ក្នុងពេលឆាប់ៗនេះ។

អំពីទីតាំងថ្មីដែលត្រូវរៀបចំជំនួប​ក៏កំពុងតែពិភាក្សា ​ក្រោយពេលប្រទេសឈីលី បានប្រកាស ដកខ្លួនធ្វើជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​APEC ​​។ ទីតាំងថ្មីកំពុងតែ ពិភាក្សា​ ក្នុងនោះមានមានអឺរ៉ុប និង អាស៊ី​ ។

អាមេរិក និង​ចិន​កំពុងតែខិតខំ ដើម្បីឈានដល់កិច្ចព្រមព្រៀង ដំណាក់កាលទីមួយ​​ដែលគ្រោងធ្វើឡើងនៅថ្ងៃទី​១៥ ខែធ្នូឆ្នាំ​២០១៩ មុនពេលអាមេរិក ដំឡើងពន្ធលើទំនិញនាំចូលពីចិន ក្នុងនោះមាន កំព្យួទ័រ ឧបករណ៍ក្មេងលេង …ជាដើម​។ 

ជាមួយគ្នានេះចិនបានប្រកាសថាមិនបានព្យាយាមបំផ្លាញអាមេរិក ឬក៏ធ្វើសង្គ្រាមត្រជាក់ថ្មីនោះឡើយ, នេះ​បើតាមអតីតមន្ត្រីអាមេរិក។ ចិនមិនមែនកំពុងព្យាយាមបំផ្លាញសហរដ្ឋអាមេរិកនោះទេ បើទោះជាមហាអំណាចទាំងពីរត្រូវបានគេមើលឃើញថា មានជម្លោះដណ្ដើមឥទ្ធិពលគ្នាក៏ដោយ។ 

លោក Joseph Nye ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) និងជាអតីតជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក សម្រាប់កិច្ចការសន្តិសុខអន្តរជាតិ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានរដ្ឋចិន Global Times កាលពីពេលថ្មីនេះ។

ស្ថិតក្នុងឱកាសនោះលោក Joseph បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ចិនបានដើរទៅមុខរួចទៅហើយ។ បើសិនជាអ្នកសង្កេតមើលបន្តិចពីការរីកចម្រើនសេដ្ឋកិច្ច និងអំណាចរបស់ចិនអ្នកនឹងបានឃើញ​ថា វាពិតជារីកចម្រើនមែន និងប្រកបដោយសន្តិភាព។ ប៉ុន្តែបញ្ហានោះគឺថា នៅពេលអនាគតប្រជាជនអាមេរិកមួយចំនួនអាចនឹងគិតថា ចិនកំពុងព្យាយាមបណ្ដេញអាមេរិក ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយពួកគេគិតថានេះ គឺជានឹងនាំមហាអំណាចទាំងពីរមានជម្លោះនឹងគ្នា។ យ៉ាងណាក៏ដោយ ខ្ញុំមិនគិតបែបនេះឡើយ ពោលគឺចិនមិនមែនព្យាយាមកំពុងបណ្ដេញអាមេរិក ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិចនោះទេ ហើយបើអ្នកជឿថាចិនមានបំណងជំនួស និងបណ្ដេញអាមេរិកមែននោះ អ្នកនឹងនៅតែមើលឃើញចំណុចសង្ស័យដដែល»។

ដោយឡែកឆ្លើយតបទៅនឹងសំណួរថា តើចិន និងអាមេរិក កំពុងធ្វើសង្រ្គាមត្រជាក់នឹងគ្នាមែន ឬទេ? លោក Joseph បានសន្មត់ថា មិនមែនជាសង្រ្គាមត្រជាក់សម័យថ្មីឡើយ ដោយវាមានភាពខុសគ្នាស្រឡះ ទៅនឹងសង្រ្គាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀត ដែលស្ទើតែមិនមានទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នាទាល់តែសោះ។ ចំណែកឯបច្ចុប្បន្ន ចិន-អាមេរិកវិញកំពុងរកស៊ីជាមួយគ្នាលើគ្រប់វិស័យ រួមទាំងមានកិច្ចសន្យាផ្នែកសង្គមជាច្រើន។ ជាក់ស្ដែងមាននិស្សិតចិនជាង ៣៧៥,០០០នាក់កំពុងសិក្សា និងមានភ្ញៀវទេសចរចិនពី ៣-៤លាននាក់នៅសហរដ្ឋអាមេរិក។ ដូច្នេះវាមិនមែនជាសង្រ្គាមត្រជាក់ទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិនត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមពៀងដំណាក់កាលទី ១ ស្ដីពីជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង ២ ខណៈទីតាំងចំនួនពីរសម្រាប់រៀបចំពិធីចុះហត្ថលេខា កំពុងស្ថិតនៅក្នុងការពិចារណា ដូចជានៅរដ្ឋអ៊ីយ៉ូវ៉ា (Iowa) ទឹកដីអាមេរិកដែលធ្លាប់មានប្រវត្តិផ្សាភ្ជាប់ជាមួយលោក ស៊ី និងមួយទៀតនៅប្រទេសក្រិក ដែលទំនងជាកើតឡើងកំឡុងពាក់កណ្តាលខែវិច្ឆិកានេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print